សិស្ស​ទើប​ប្រលង​បាក់ឌុប​ចប់​ ​អស់​កង្វល់​រឿង​ស្វែងរក ​សកលវិទ្យាល័យ​ជាមួយ​កម្ម វិធី​មួយ​នេះ​

/ អ្នកទស្សនា៖ 326

ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ សម័យ​ប្រលង​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០១៦​ ទើបតែ​បាន​បញ្ចប់​កាលពី​ប៉ុន្មាន​ថ្ងៃនេះ​ ហើយ​មក​ទល់​ពេល​នេះ​បេក្ខជន​គ្រប់គ្នា​ នៅ​រង់ចាំ​មើលតែ​​លទ្ធផល​​​ជាប់​ឬ​ធ្លាក់​ទៀត​តែប៉ុណ្ណោះ​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​សកលវិទ្យាល័យ​យក​មក​សិក្សា​រៀន​សូត្រ​​បន្ត​។​

ទន្ទឹមគ្នា​នេះ​ដែរ​ គេហទំព័រ​ Kqube.net​ សូម​លើក​យក​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​មួយ​ ដែល​អាច​ជា​ជំនួយ​ដល់​ប្អូនៗ​ទើប​ប្រលង​ទី​១២​ចប់​ ក្នុង​ការ​ជ្រើសរើស​សកលវិទ្យាល័យ។​ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា​ Institute Guide នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ មាន​បង្ហាញ​នូវ​សាកល​វិទ្យាល័យ​ ចំនួន​ប្រមាណ​៦៣​កន្លែង ជំនាញ​សិក្សា​៨៦​មុខ​ និង​នៅ​តាម​ខេត្ត​គ្រឹះស្ថាន​ចំនួន​ប្រមាណ​១៤​ផ្សេង​ទៀត ដែល​សិស្ស​អាច​​ជ្រើសរើស​បាន។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​នៅ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ល្បីៗ​ពីរ​គឺ​ iOS ​និង​ Andriod​ រួច​ហើយ​បើ​មាន​ការ​ចាប់អារម្មណ៍​សូម​ចុច​លើ​ Link ខាងក្រោម​នេះ​ដើម្បី​ Download៖​

សម្រាប់​ iOS​ ចុច​ទីនេះ
សម្រាប់​ Andriod​ ចុច​ទីនេះ

Institute-Guide-1

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *