អាហារូបករណ៍ ៣០០​កន្លែង​របស់ ADB បាន​មក​ដល់​ហើយ

/ អ្នកទស្សនា៖ 197

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​សហការ​ជាមួយ​កម្មវិធី​អាហារូបករណ៍​របស់​ជប៉ុន (ADB-JSP) ផ្ដល់​អាហារូបករណ៍​ចំនួន​៣០០​កន្លែង​ សម្រាប់​ឯកទេស​ សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​ជំនាញ​ផ្សេងៗ​ទៀត​ជា​ច្រើន​ទៀត ដោយ​អាច​ជ្រើសរើស​សិក្សា​នៅ​តាម​ប្រទេស​ចំនួន១០ ក្នុង​តំបន់។

អត្ថប្រយោជន៍​នៃ​អាហារូបករណ៍៖ ​
១. ប្រាក់​ឧបត្ថម្ភ​សិក្សា​មួយ​ចប់​កម្មវិធី​
២. ប្រាក់​អាហារូបករណ៍​ប្រចាំ​ខែ សម្រាប់​ចំណាយ​លើ​ការ​ស្នាក់​នៅ​ សៀវភៅ សម្ភារៈ​សិក្សា​ ការ​ការពារ​សុខភាព​ និង​ការ​ធ្វើ​ដំណើរ​​
៣. ចំពោះ​សិក្ខាកាម​ដែល​អាច​នឹង​ធ្វើ​និក្ខេបបទ​ ក៏​អាច​បាន​ប្រាក់​បន្ថែម​ផង​ដែរ​
៤. ក្នុង​ករណី​មួយ​ចំនួន​ដូចជា៖ ចំណេះដឹង​កុំព្យូទ័រ ភាសា និង​មុខវិជ្ជា​ដែល​ទាក់ទង​ផ្សេងទៀត​ ក៏​អាច​មាន​ការ​ឧបត្ថម្ភ​ផង​ដែរ​

អ្នក​ដែល​អាច​ទទួល​បាន​អាហារូបករណ៍៖ ​
១. ជា​សិក្ខាកាម​ដែល​ចង់​បន្ត​ថ្នាក់​អនុបណ្ឌិត​ និង​បណ្ឌិត​
២. បេក្ខជន​មាន​អាយុ​ច្រើន​បំផុត​ ៣៥​ឆ្នាំ​ (ឆ្នាំ​ដែល​ត្រូវ​ទទួល​បាន​អាហារូបករណ៍​)
៣. មាន​សុខភាព​ល្អ
៤. មាន​បរិញ្ញាបត្រ​ ឬ​សញ្ញាប័ត្រ​មាន​តម្លៃ​ស្មើ​
៥. មាន​ពិន្ទុ​ខ្ពស់​ក្នុង​ការ​សិក្សា​
៦. គឺ​ជា​ប្រជាជន​របស់​អាស៊ី​ប៉ាស៊ីហ្វិក​ ដោយ​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ

របៀប​ស្នើសុំ៖ ​
១. ឈ្មោះ​សាកលវិទ្យាល័យ​ និង​មុខវិជ្ជា​ (សូម​ចុច​​ទីនេះ​)
២. បំពេញ​ពាក្យ​ (សូម​ចុច​ទីនេះ​)

បញ្ជាក់៖
– ស្ថាប័ន​ផ្សេង​គ្នា មាន​លក្ខខណ្ឌ​ខុសៗ​គ្នា និង​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ផ្សេង​គ្នា​។
– ប្រាក់​អាហារូបករណ៍​មិន​ផ្ដល់​ឱ្យ​ក្នុង​ករណី​ដូចជា៖ ការ​ចំណាយ​របស់​គ្រួសារ​សិក្ខាកាម​ ថ្នាក់​ឬ​ការ​រៀន​ក្រៅ​ម៉ោង​សិក្សា​ តម្លៃ​បន្ថែម​ផ្សេងៗ​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ពេល​មាន​ការ​បណ្ដុះបណ្ដាល​ ប្រាក់​បន្ថែម​លើ​ការ​ទិញ​សម្ភារៈ​​សិក្សា​មិន​ចាំបាច់​ ការ​ចុះ​កម្មសិក្សា​ ចូលរួម​សិក្ខាសាលា​ និង​ប្រាក់​ធ្វើ​ជា​អ្នក​ហាត់​ការ៕

សម្រាប់​ព័ត៌មាន​បន្ថែម(សូម​ចុច​​ទីនេះ)

1

អត្ថបទ៖ នួន ចាន់លីហួត
ប្រភព៖  sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *