ទួរគី​ ប្ដូរ​មូលដ្ឋាន​យោធា​ ទាំងអស់​ចេញ​ពី​ទីក្រុង​ ទៅ​ជាយ​ក្រុង​វិញ​ដើម្បី ​បញ្ចៀស​កុំ​ឲ្យ​មាន​រដ្ឋប្រហារ​

/ អ្នកទស្សនា៖ 207

រដ្ឋាភិបាល​ ទួរគី​ ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​មូលដ្ឋាន​យោធា​ចេញ​ពី​ទីក្រុង ​ហើយ​បង្កើត​មូលដ្ឋាន​យោធា​ថ្មី​នៅ​ភាគ​ពាយ័ព្យ​ ទីក្រុង​ជា​វិធានការ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​កើត​ ឡើង​សារ​ជា​ថ្មី​ម្ដង​ទៀត ។​រថក្រោះ​ជា​ច្រើន​ គ្រឿង​ ចេញ​ពី​កងពល​តូច​ទ័ព​ថ្មើរជើង​លេខ​ ៦៦​ ក្នុង​ទីក្រុង​ អ៊ីស្តាន់ប៊ុល​ ឆ្ពោះ​ទៅ​ខាង​ក្រៅ​ទីក្រុង​ ដើម្បី​រៀបចំ​មូលដ្ឋាន​ថ្មី​ ស្រប​ពេល​ដែល​សាលា​ទាហាន​ជាច្រើន​ត្រូវ​បាន​បិទទ្វារ​ ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ខែ​ កក្កដា ។

ប្រទេស ​ទួរគី​ បាន​ប្រគល់​អំណាច​បញ្ជា​កងទ័ព​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ធ្វើ​ឲ្យអំណាច​យោធា​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល ។​ មនុស្ស​ប្រមាណ​ ៨​ ម៉ឺន​នាក់ ​ក្នុង​នោះ​មាន​ ប៉ូលិស,​ ទាហាន, ​មន្ត្រី​តុលាការ ​និង​បុគ្គលិក​ស៊ីវិល​ ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី​ និង​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​កាលពី​ថ្ងៃ​ទី​ ១៥​ កក្កដា ។​ រដ្ឋាភិបាល ​លោក​ប្រធានាធិបតី​ តាយីប អ៊ីឌូហ្កាន​ ចោទ​ទៅ​លើ​លោក ​ហ្កូឡែន​ ដែល​ជា​អាចារ្យ​ឥស្លាម​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ​ថា​ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​នោះ ​ប៉ុន្តែ​លោក ​ហ្កូឡែន​ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ ព្រម​ទាំង​ថ្កោលទោស​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ ៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *