Brock Lesnar​ ឲ្យ​កែង​ Randy Orton​ រហូត​ដល់​បែក​ក្បាល​ឈាម​ជោគ​ ជា​រឿង​ខុស​បច្ចេកទេស​​?​ (មានវីដេអូ)


/ អ្នកទស្សនា៖ 685

ការ​ចាញ់​ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ការប្រកួត​ ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ របស់​កីឡាករ​កីឡាកាស​ Randy Orton​ ក្រោម​ថ្វីដៃ​របស់​ Brock Lesnar​ បាន​បណ្ដាល​ឲ្យ​កើត​មាន​ជា​ចម្ងល់​យ៉ាង​ខ្លាំង​ ក្នុង​បណ្ដា​អ្នកគាំទ្រ​ទស្សនា​ ដោយ​ថា​តើ​ក្នុង​ការប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ WWE ​SummerSlam​ 2016​ ពិតជា​ខុស​បច្ចេកទេស​មែនទេ?​

តាមរយៈ​ការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​កំពូល​កីឡាករ​ទាំងពីរ​ ក្នុង​នោះ​មាន​ដូចជា​ការ​ RKO​ នៅ​លើ​តុ​អ្នក​អត្ថាធិប្បាយ​ជាដើម​ Lesner​ បាន​ស៊ូ​រហូត​ទទួល​បាន​ជ័យជំនះ​ ក្រោយពេល​រូបគេ​បាន​ធ្វើការ​ឲ្យ​កែង​ប៉ុន្មាន​ដង​ ទៅកាន់​ក្បាល​របស់​ Orton​ រហូត​ដល់​ចេញ​ឈាម។​

ភ្លាម​នោះ​អាជ្ញាកណ្ដាល​បាន​​បញ្ឈប់​ការប្រកួត​នេះ​ ដោយ​ប្រគល់​ជ័យជំនះ​ឲ្យទៅ​ Brock​ ហើយ​គេ​ក៏​ឃើញ​មាន​អ្នក​សង្គ្រោះ​ពីរ​នាក់​ ឡើង​មក​ពិនិត្យ​ Randy Orton​ ដែល​ដេក​ស្ដូកស្ដឹង​ម្នាក់ឯង​ និង​មាន​ឈាម​ហូរ​ចេញ​ពី​ក្បាល​ជោគ​ផងដែរ​។​ ទន្ទឹមគ្នា​នោះ​ខាង​ WWE.com ​បាន​ធ្វើការ​បញ្ជាក់​ពី​របួស​របស់​ Randy Orton​ ថា​ រូបគេ​ត្រូវ​បាន​ដេរ​១០​ថ្នេរ​ ដោយសារ​ការ​វាយ​ដ៏​ខ្លាំងក្លា​របស់​ Brock Lesnar។​

យ៉ាងណាមិញ​សម្រាប់​ការ​វាយ​​បិទ​ឆាក​ដ៏​សាហាវ​ ក្នុង​ព្រឹត្តិការណ៍​ SummerSlam​ របស់​ WWE ​ដែល​ចាត់ទុកជា​កម្មវិធី​កម្សាន្ត​មួយ​នេះ ​ត្រូវ​បាន​លើក​ជា​សំណួរ​ថា​តើ​អតីត​កីឡាករ​ UFC​ រូប​នេះ​ បាន​វ៉ៃ​ខុស​បច្ចេកទេស​ឬ​យ៉ាងណា ដែល​វាយ​រហូត​ដល់​ចេញឈាមបែបនេះ​ ដោយ​គ្រាន់តែ​ប្រើ​ដៃ​​?​ ទោះជា​យ៉ាង​នេះ​ក្ដី​ WWE​ មិនទាន់​បាន​ធ្វើការ​ថ្លែង​ទាក់ទង​នឹង​សំណួរ​នេះ​នៅ​ឡើយ​ទេ៕

breyong1

 

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *