នាយករដ្ឋមន្ត្រី ​សិង្ហបុរីខ្យល់​គ​ ពេល​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​ជាតិ​ ឆ្នាំ​ ២០១៦​ (Video Clip)

/ អ្នកទស្សនា៖ 303

នាយករដ្ឋមន្ត្រី​ សិង្ហបុរី​ លោក ​លី សេនឡុង ​មាន​មាន​បញ្ហា​សុខភាព​ភ្លាម​ៗ​ បង្ក​ឡើង​សារ​ដំណើរ​ខ្យល់​មិនល្អ​ ដែល​គេ​ស្គាល់​ថា​ខ្យល់​គ​ ក្នុង​ពេល​ដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា​ ក្នុង​ទិវា​ជាតិ​ ប៉ុន្តែ​លោក​បាន​ត្រឡប់​ទៅ​កាន់​វេទិកា​វិញ​ ក្រោយ​សម្រាក​រយៈពេល​មួយ​ម៉ោង ។

មន្ត្រី​ ការិយាល័យ​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​ លោក​ លី ​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​មាន​បញ្ហា​សុខភាព​ ដោយសារ​តែ​ឈរ​យូរ​ពេក, ​សីតុណ្ហភាព​កើន​ឡើង​ និង​ខ្វះ​ជាតិ​ទឹក​ ប៉ុន្តែ​លោក​ពុំ​មាន​បញ្ហា​បេះដូង​ឡើយ​ ហើយ​ក៏​គ្មាន​ជំងឺ​សរសៃ​ឈាម​ដែរ ។​ នៅ​ក្នុង​​កញ្ចក់ទូរទស្សន៍ បង្ហាញ​ឲ្យ​ឃើញ​លោក​ លី ​សេនឡុង​ អាយុ​ ៦៤​ ឆ្នាំ​ មាន​អាការ​ញ័រ ​និង​ប្រឹង​ប្រែង​ទប់​ខ្លួន​ឯង​កុំ​ឲ្យ​ដួល ។​ មន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​ ស្ថានភាព​របស់​លោក​ លី​ មិន​ធ្ងន់ធ្ងរ​ឡើយ ។​

ប៉ុន្មាន​នាទី​ មុន​ពេល​លោក​នាយករដ្ឋមន្ត្រី​បង្ហាញ​អាការ​មាន​ដូច្នេះ​ លោក​ លី សេនឡុង ​ដែល​ជា​កូន​ច្បង​របស់​ស្ថាបនិក​ប្រទេស​ សិង្ហបុរី ​លោក​ លី ក្វាន់យូ ​បាន​ថ្លែង​អំពី​ គំនិត​នៃ​ការ​ជ្រើស​រើស​មនុស្ស​ម្នាក់​មក​ពី​ជាតិសាសន៍​ណា​មួយ ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ សិង្ហបុរី ។​ មួយ​ម៉ោង ​ក្រោយ​ពី​លោក​ត្រឡប់​មក​កាន់​វេទិកា​វិញ​ លោក​បាន​លើក​ឡើង​អំពី​ភាព​ចាំ​បាច់​ ដែល​ត្រូវ​ត្រៀម​រៀបចំ​មនុស្ស​ម្នាក់​ ដើម្បី​បន្ត​ដំណែង​របស់​លោក ។

ទោះ​យ៉ាងណា ​លោក​នាយករដ្ឋមន្ត្រី ​បាន​រំលង​ចោល​នូវ​ផ្នែក​ខ្លះ​នៃ​សុន្ទរកថា​ដែល​ត្រៀម​ថ្លែង​ក្នុង​ទិវា​ ជាតិ​ គឺ​ចំណុច​ស្ដី​អំពី​ការ​ជ្រើសរើស​ប្រធានាធិបតី​ ដោយ​បន្ត​និយាយ​អំពី​អ្នកស្នង​ដំណែង​របស់​គណបក្ស​សកម្មភាព​ដើម្បី​ប្រជាជន​ (PAP) ដែល​ជា​គណបក្ស​កាន់​អំណាច​ជាង​ ៥០​ ឆ្នាំ ។ ​ក្រោម​ច្បាប់​របស់​ប្រទេស ​សិង្ហបុរី​ ការ​បោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ក្រោយ​នឹង​ធ្វើ​ឡើង​មុន ​ខែ ​មករា ​ឆ្នាំ ២០២១៕

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *