Nokia​ នឹង​ចេញ​ទូរស័ព្ទ​ និង​ Tablet​ ស៊េរី​ទំនើប​ដើរ​ដោយ​ Android​ នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ​

/ អ្នកទស្សនា៖ 112

បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ Nokia​ ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ដ៏​ល្បីល្បាញ​នេះ​ ត្រូវ​បាន​អ្នក​និយម​ប្រើប្រាស់​មួយ​ចំនួន​ធំ​គិត​ថា​ វា​នឹង​លែង​មាន​នៅ​ក្នុង​ទីផ្សារ​ប្រកួត​ប្រជែង​ទៀត​ហើយ​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ មាន​ព័ត៌មាន​មួយ​បាន​លេច​ឡើង​ថា​ Nokia​ នឹង​ចេញ​ម៉ូដែល​ថ្មី​ដែល​បំពាក់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ នៅ​ចុង​ឆ្នាំ​ ២០១៦​ នេះ​។

ក្រោយ​ពី​ចាប់​ដៃ​គូរ​ភាគ​ហ៊ុន​ជាមួយ​ Microsoft​ ឃើញ​ថា​ក្រុមហ៊ុន​ទូរស័ព្ទ​ដៃ​ Nokia​ មិន​សូវ​ទទួល​ជោគជ័យ​ប៉ុន្មាន​នោះ​ទេ​ យ៉ាងណាមិញ​ លោក​ Mike​ Wang​ ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​ Nokia​ ប្រចាំ​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា​ Nokia នឹង​បញ្ចេញ​ ៣​ ទៅ​ ៤​ ម៉ូដែល​រួម​ទាំង​ Tabet​ ស៊េរី​ទំនើប​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 7.0​ Nougat​ ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​បង្អស់។​ ទន្ទឹម​នេះ​ លោក​បញ្ជាក់​ទៀត​ថា​ ម៉ូដែល​ថ្មី​ទាំង​នោះ​ នឹង​ប្រើប្រាស់​ដុំ ​Chip​ ប្រភេទ​ Snapdragon​ 820​ នឹង​មាន​អ្វី​ប្លែក​ៗ​ជា​ច្រើន​។ សូម​ បញ្ជាក់​ដែរ​ថា​ ទាក់ទង​នឹង​ប្រភេទ​ម៉ូដែល​ថ្មី​របស់​Nokia​ ខាង​លើ​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ណា​បញ្ជាក់​ច្បាស់​លាស់​នោះ​ទេ​ ចង់​ដឹង​វា​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ​សូម​រង​ចាំ​ទាំង​អស់​គ្នា​៕

3eec52f4823f3b47537f6edc94d9a9eba2ea124a

Nokia

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *