ប៉ុន្មានសន្លឹករូបថតរបស់ ពេជ្រ សោភា សុគន្ធ នីសា និងមាស សុខសោភា កំពុងអង្រួនអ្នកគាំទ្រ

/ អ្នកទស្សនា៖ 262

តារាចម្រៀងស្រីកំពុងមានឈ្មោះ​បោះសម្លេងល្បី ល្បាញ បីនាក់ អ្នកនាង ពេជ្រ​ សោភា កញ្ញា សុគន្ធ នីសា និងកញ្ញា មាស សុខសោភា បានធ្វើអោយអ្នកគាំទ្រ​ និងប្រិយមិត្តយុវវ័យ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈពេល ដែលអ្នកទាំងបីនាក់ បានបង្ហោះរូបថតជុំគ្នា ដែលទទួលបានការគាំទ្រពេញទំហឹង នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។

ប៉ុន្មានសន្លឹករូបថតរបស់តារាចម្រៀងស្រីទាំងបី ត្រូវបានអ្នកលេងសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ ចុច Like និងចែករំលែកព្រោងព្រាត ពាសពេញក្នុងសង្គមហ្វេសប៊ុក ដែលបង្កអោយមានការចាប់អារម្មណ៍យ៉ាង ខ្លាំង។ រូបថតនោះ ដែលមាន តារាចម្រៀងស្រីស្រស់ស្អាតទាំងបី បង្ហាញពីស្ទាយ Cute Cute និងស្នាមញ ញឹមស្រស់ស្រាយ និងរីករាយបំផុត គួរស្រឡាញ់។

ជាមួយគ្នានេះដែរ រូបថតរបស់តារាចម្រៀងស្រីទាំងបី បានអង្រួនដួងចិត្តមិត្តយុវវ័យ និងអ្នកគាំទ្រ ហើយត្រូវ និយាយ សរសើរជាហូរហែរតៗគ្នាថា ស្រស់ស្អាត និងគួរអោយស្រឡាញ់ទាំងបីនាក់ ស្រឡាញ់ខ្លាំងណាស់។ ហើយអ្នកខ្លះទៀត និយាយថា នេះជាលើកទីមួយហើយ ដែលបានឃើញតារាចម្រៀងទាំងបីនាក់ថតជុំគ្នា ហើយបង្កើនភាពស្និតស្នាល ដែលបង្ហាញពីការស្រឡាញ់គ្នា ហើយចង់អោយច្រៀងរួមគ្នាទៀតផងដែរ៕

17-8-2016-022

ប្រភព៖ mohahangtv

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *