មហាសេដ្ឋីជប៉ុន Nagamori៖ ត្រូវស្រលាញ់​ បុគ្គលិកអ្នក ជាជាងម្ចាស់ភាគហ៊ុន

/ អ្នកទស្សនា៖ 167

លោក Shigenobu Nagamori អគ្គនាយក និងជានា យកប្រតិបត្តិក្រុមហ៊ុន Nidec ដែលជាក្រុមហ៊ុនផលិត គ្រឿង ដំណើរការ ម៉ាស៊ីនម៉ូតូ (motor hard disk driver) ដ៏ធំរបស់ក្រុមហ៊ុនជប៉ុន ហើយក៏ជាក្រុមហ៊ុនលក់ គ្រឿងបន្លាស់ម៉ាស៊ីនម៉ូតូច្រើន ជាងគេ នៅលើពិភពលោកផងដែរ។

លោក Nagamori ជាអ្នកដ៏អ្នកគ្រប់គ្រងនិយមដែលតែងតែប្រើប្រាស់ ការជម្រុញ និងការលើកទឹកចិត្តទៅកាន់ បុគ្គលិករបស់ លោក។ លោកបានមានប្រសាសន៍ថា៖ ត្រូវស្រលាញ់បុគ្គលិករបស់អ្នកជាងម្ចាស់ភាគហ៊ុនរបស់ លោកអ្នក។ លោកជឿ ជាក់ថា បើសិនជាកម្លាំងពលកម្មខ្លាំង ពួកគេនឹងអាចបង្កើតតម្លៃនៅក្នុងក្រុមហ៊ុនអោយ មានសេ្ថរភាព សម្រាប់ម្ចាស់ភាគហ៊ុន ជាជាងការយកចិត្តទុកដាក់ចំពោះវិនិយោគិន ឬម្ចាស់ភាគហ៊ុន ពោលគឺ លោកតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកជាជាង វិនិយោគិន ។

ជាងនេះលោកបាននិយាយទៅកាន់ដៃគូវិនិយោគ ឬម្ចាស់ភាគហ៊ុនរបស់លោកថា លោកបានចាត់ទុកបុគ្គលិក ជាក្រុមអា ទិភាពទីមួយ ហើយលោកបានបញ្ជាក់ថា៖ «ខ្ញុំមិនអាចជ្រើសរើសដៃគូជាម្ចាស់ភាគហ៊ុនជាមនុស្សអា ទិភាពបានទេ  ប៉ុន្តែម្ចាស់ ភាគហ៊ុនត្រូវប្រាកដចិត្តថា ត្រូវចាប់ដៃគូវិនិយោគជាក្រុមហ៊ុនមួយណាដែលអាចធ្វើ អោយខ្លួនរីកចម្រើន»។អ្វីដែលគួរអោយកត់សម្គាល់គឺ លោកបាននិពន្ធសៀវភៅជីវប្រវត្តិរបស់លោកដែលបាន ដាក់ចំណងជើងថា The Man Hotter Than the Sun ហើយឃ្លាមួយដែលលោកតែងតែយកមកប្រើប្រាស់គឺ មនុស្សដែលត្រូវបានជម្រុញលើកទឹកចិត្ត អាចធ្វើអ្វីបានគ្រប់យ៉ាង ពោលគឺកម្លាំងចិត្តអាចរំកិលភ្នំបាន ។

ម្យ៉ាងវិញទៀត វិធីសាស្រ្តនេះបានធ្វើអោយក្រុមហ៊ុនរបស់លោកបន្តការរីកចម្រើនជាលំដាប់ពោលគឺបើគិត ចាប់តាំងពីវិ បត្តិហិរញ្ញវត្ដុក្នុងឆ្នាំ ២០០៨ មកទល់នឹងបច្ចុប្បន្ន ភាគហ៊ុននៃក្រុមហ៊ុនរបស់ លោកបានកើនឡើង រហូតដល់ទៅ ៤៥៧ភាគរយ ខណៈដែលក្រុមហ៊ុនរបស់លោកមានតម្លៃជាង ២៧ពាន់លានដុល្លារអាមេរិក ហើយក៏បានធ្វើលោកក្លាយជាអ្នកមានជាង គេបំផុត នៅក្នុងប្រទេសជប៉ុនផងដែរ៕

ប្រភព៖ business-cambodia

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *