អភិបាល​រាជធានី​នាំ​យក​រថយន្ត​​បី​ ​គ្រឿង​របស់​សម្ដេច​តេ​ជោ ​​ប្រគល់​ឲ្យ​អាចារ្យ A ​ព្រឹក​នេះ​​ (មានវីដេអូ)

/ អ្នកទស្សនា៖ 439

រាជធានី​ភ្នំពេញ​៖ នៅមុន​នេះ​បន្តិច​ ឯកឧត្ដម​អភិបាល​រាជធានី​ភ្នំពេញ​បាន​នាំ​យក​ រថយន្ត​៣​គ្រឿង​ដែល​អំណោយ​របស់​សម្ដេច​តេជោ​  ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី មក​ប្រគល់​ជូន​នាយក​វិទ្យុABCដើម្បី​ជំរុញ​ឲ្យ​ក្រុមការងារ​វិទ្យុ​ABC​ បន្ត​សកម្មភាព​មនុស្សធម៌​​ ដូចជា​ដឹក​ សាកសព​ជន​រងគ្រោះ​ទៅ​ស្រុក​កំណើត​ និងដឹក​​កុមារ​ទៅ​មន្ទីរ​ពេទ្យ​ជាដើម​។

ក្នុង ​​ពិធី​ប្រគល់​ ​នៅ​សាលា​រាជធានី​ភ្នំពេញ​នា​ព្រឹក​នេះ​  ឯកឧត្ដម ប៉ា សុជាតិវង្ស​ ក៏បាន​មាន​ប្រសាសន៍​ជំរុញ​ឲ្យ​អាចារ្យ A ត្រូវ​បំពេញ​សំណុំ​​លិខិត​បែប​បទ​រដ្ឋបាល​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​​ស្រប​ តាម​ច្បាប់​កំណត់​ សម្រាប់​រថយន្ត​ទាំង​បី​គ្រឿង​នេះ ​មុន​នឹង​យក​មក​ប្រើប្រាស់ ដែល​ក្នុង​នោះ​រថយន្ត​មួយ​គ្រឿង​ជា​រថយន្ត​សម្រាប់​ដឹក​សម្ភារៈ​​ និង​ពីរ​គ្រឿង​ទៀត​​ជា​រថយន្ត​អន្តរាគមន៍​បន្ទាន់៕

15-8-2016-017

Capture

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *