លោក​ Rodrigo Duterte ​ ប្រឈម​នឹង​តុលាការ​ ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ​(ICC)​

/ អ្នកទស្សនា៖ 2,576

សមាជិក​ព្រឹទ្ធសភា​ ហ្វីលីពីន​ មួយ​រូប​ ព្រមាន​ថា​ លោក​ រ៉ូទ្រីកូ ឌូតឺតេ​ ប្រធានាធិបតី​ថ្មី​ អា​ច​ប្រឈម​នឹង​សវនាការ​​ ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​(ICC) ​ក្រោយ​ពី​មនុស្ស​រាប់​រយ​នាក់​ស្លាប់ ​ក្នុង​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន ។​

អ្នកស្រី ​ដេលីម៉ា​ បញ្ជាក់​ថា​ ការ​ព្រមាន​ដូច្នេះ​គឺ​មិន​មែន​ជា​ការ​គំរាម​ឡើយ ​ប៉ុន្តែ​ផ្អែកលើ​ភាព​ជាក់​ស្ដែង​ ព្រោះ​អ្នក​ជំនាញ​ជាច្រើន​និយាយ​ថា ​ប្រសិនបើ​មានការ​សម្លាប់​មនុស្ស​ច្រើន​ដោយ​មិន​បាន​ឆ្លង​កាត់​ដំណើរការ​ ស៊ើបអង្កេត​ បញ្ហា​នេះ​ អាច​​ធ្វើ​ឲ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​បញ្ជូន​រដ្ឋអាជ្ញា​មួយ​រូប​ ទៅ​កាន់​ប្រទេស​ ហ្វីលីពីន ​ដើម្បី​ស៊ើបអង្កេត​ ហើយ​អាច​មាន​សវនាការ​មួយ​ ផ្នែក​លើ​ច្បាប់​របស់​ ICC​ ដែល​មាន​ឈ្មោះ​ថា​ លក្ខន្តិក​ទីក្រុង​ រ៉ូម (Rome Statute) ។​ ជន​សង្ស័យ​ទាក់​ទង​នឹង​ថ្នាំញៀន​ជាង ​៥ ​ពាន់​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ ចំណែក​មនុស្ស​រហូត​ដល់​ជិត​ ៦០​ ម៉ឺន​នាក់ ​បាន​ចូល​សារភាព​ដោយ​ខ្លួន​ឯង ។​

“នេះ​មិន​មែន ​ជា​ការ​លេង​សើច​ឡើយ​ គឺ​លោក​ប្រធានាធិបតី​អាច​ក្លាយ​ជា​គោលដៅ​ស៊ើបអង្កេត​ដោយ​តុលាការ​អន្តរជាតិ​ ណា​មួយ ​ដូច​ជា​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាដើម” ​អ្នកស្រី​សមាជិកសភា​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ ហ្វីលីពីន​ បញ្ជាក់​ដូច្នេះ​ ដោយ​បង្ហាញ​ឯកសារ​ចងក្រង​មួយ​ដែល​មាន​ឈ្មោះ​ថា​ “បញ្ជី​ឈ្មោះ​មនុស្ស​ដែល​ត្រូវ​សម្លាប់” ​បង្ហាញ​តួលេខ​ជន​សង្ស័យ​ ៦០១​ នាក់​ ត្រូវ​បាន​សម្លាប់​ចាប់​តាំងពី​លោក ​ឌូតឺតេ ​ឡើង​កាន់​ដំណែង​នៅ​ចុង​ខែ​ មិថុនា ។

គណៈកម្មការ ​យុត្តិធម៌​របស់​ព្រឹទ្ធសភា​ ហ្វីលីពីន ​នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី ​២១ ​សីហា ​ស្ដី​អំពី​បញ្ហា​សម្លាប់​មនុស្ស​ច្រើន​ ក្នុង​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន​ ហើយ​អ្នកស្រី ​ដេលីម៉ា ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ យក​ចិត្ត​ទុកដាក់​ទៅ​លើ​កិច្ចប្រជុំ​របស់​របស់​គណៈកម្មការ ​ដែល​អ្នកស្រី​ជា​ប្រធាន​ ។ ចំណែក​លោក​ ឌូតឺតេ ​អះអាង​ថា ​អ្នក​ដែល​ត្រូវ​បាន​ប៉ូលិស​សម្លាប់​ភាគច្រើន​ជា​អ្នក​ពាក់​ព័ន្ធ​នឹង​ ថ្នាំញៀន​ ដោយ​លោក​សារភាព​ថា ​មួយ​ជា​ចំនួន​រងគ្រោះ​ស្លូតត្រង់​ ប៉ុន្តែ​លោក​មិន​បន្ធូរ​បន្ថយ​ប្រតិបត្តិការ​ប្រឆាំង​ថ្នាំញៀន​ឡើយ៕

2

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *