ជក់​ចិត្ត​យប់​នេះ! Arsenal ប៉ះ​ Liverpool គិត​ថា​ក្រុម​ណា​​​ឈ្នះ?

/ អ្នកទស្សនា៖ 127

ក្រុម​កាំភ្លើង​ធំ​ Arsenal នឹង​បើក​រដូវ​កាល​ថ្មី​ Premier League ប៉ះ​ក្រុម​គូ​ប្រជែង​ធំ​ហង្ស​ក្រហម​ Liverpool ​​នៅ​កីឡដ្ឋាន​ Emirates ​ហើយ​ការ​ប្រកួត​ធំ​ប្រចាំ​សប្ដាហ៍​នេះ​ ក៏​នឹង​​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍ CTN, CNC និង​ MyTV ​នា​វេលា​ម៉ោង​​១០:០០​នាទី​យប់​នេះ​ផង​ដែរ។

Arsenal ​របស់​លោក​ Arsene Wenger​ ជា​ក្រុម​មួយ​ខ្លាំង​ ដោយ​រដូវ​កាល​មុន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ចាញ់​​ក្រុម​​ជើង​ឯក​ Leicester City ១០​ពិន្ទុ។ រីឯ​ Liverpool វិញ រដូវ​កាល​មុន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៨ ប៉ុន្តែ​ពួកគេ​ក៏​មិន​ធម្មតា​ដែរ ដោយ​ឡើង​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​២​គឺ UEFA Europa League និង​ League Cup។ ដូច្នេះ​ចាំ​មើល​ថា បើក​ឆាក​រដូវ​កាល​ថ្មី​អ្នកចាត់ការ​ Jurgen Klopp របស់​ហង្ស​ក្រហម ​អាច​​យក​ពិន្ទុ​ពី​ដី​ Arsenal បាន​ឬ​អត់?

ជើង​កីឡាករ៖

2

ម្ចាស់​ផ្ទះ​ Arsenal កីឡាករ​ចំណូល​ថ្មី​ Granit Xhaka និង​ Rob Holding រំពឹង​ថា​អាច​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង។ ប៉ុន្តែ​​ខ្សែ​ការពារ​ Per Mertesacker, Gabriel, Carl Jenkinson និង​​ខ្សែ​ប្រយុទ្ធ Danny Welbeck​ សុទ្ធ​តែ​របួស ​ខណៈ​ដែល​ Laurent Koscielny និង​ Olivier Giroud ​អាច​នឹង​មិន​ទាន់​​ Fit ក្រោយ​ជួយ​បារាំង​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ Euro 2016។ ​ដូច្នេះ​១១​នាក់​ដំបូង​របស់​កាំភ្លើង​ធំ អាច​ជា៖ Cech; Bellerin, Holding, Chambers, Monreal; Cazorla, Xhaka; Chamberlain, Ramsey, Walcott; Sanchez។

3

រីឯ​ក្រុម​ភ្ញៀវ​ Liverpool ​​អាច​នឹង​គ្មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Daniel Sturridge ​និង​ខ្សែ​បម្រើ​ James Milner ​ដោយសារ​​ទើប​ជា​ពី​របួស និង​ទើប​ហ្វឹកហាត់​បាន​ខ្លះ។ ប៉ុន្តែ​កីឡាករ​ចំណូល​ថ្មី​ Sadio Mane, Georginio Wijnaldum និង​ Joel Matip ​​អាច​នឹង​មាន​ឱកាស​បង្ហាញ​ខ្លួន​ដំបូង។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ហង្ស​ក្រហម​ អាច​ជា៖ Mignolet; Clyne, Lovren, Klavan, Moreno; Can, Henderson; Mane, Firmino, Coutinho; Origi។

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

4

– តាំង​ពី​ឆ្នាំ​២០១០​​មក ក្រុម​ទាំង​២​នេះ​ប៉ះ​គ្នា​១៣​ដង Arsenal ឈ្នះ​៥, Liverpool ឈ្នះ​២ ​និង​ស្មើ​គ្នា​៦។ រដូវ​កាល​មុន​ទឹក​ដី​ Arsenal បញ្ចប់​លទ្ធផល​ ០-០ រីឯ​ទឹក​ដី​ Anfield របស់​ Liverpool បញ្ចប់​លទ្ធផល​ ៣-៣។

– ២០​ប្រកួត​ចុង​ក្រោយ​នៅ​ទឹកដី​ Emirates របស់​ Arsenal ​​ក្រុម​ Liverpool ឈ្នះ​តែ​១​ដង​គត់ (ស្មើ​៨ ចាញ់​១១)។ ក្រុម​ទាំង​២​នេះ ​ធ្លាប់​ធ្វើ​បាន​ហែតទ្រីក​៥​ដង​ពេល​ប៉ះ​គ្នា​នៅ​ Premier League ​និង​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។

ព្យាករ​គូ​នេះ​គឺ៖ Arsenal ១-១ Liverpool, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

*រីឯ​ការ​ប្រកួត​១​គូ​ទៀត​​យប់​នេះ​ដែរ​គឺ​ក្រុម​ AFC Bournemouth ​នឹង​ស្វាគមន៍​ក្រុម​បិសាច​ក្រហម Manchester United នៅ​ក្បាល​ព្រលប់​វេលា​ម៉ោង​​០៧:៣០​​នាទី៕

ប្រភព៖ sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *