បញ្ហា​ទាំង ៦យ៉ាង​នេះ​នឹង​កើតឡើង​ ​ក្រោយពេល​អ្នក​សម្រាលកូន​រួច

/ អ្នកទស្សនា៖ 226

ក្នុង​ដំណើរ​រយៈពេល​មានផ្ទៃពោះ​ពេញ​ ៩ខែ រាងកាយ​របស់​អ្នក​ត្រូវ​ប្រែប្រួល​ច្រើន​៖ ពោះ​នឹង​កាន់តែ​ធំ​ឡើង​ រាងកាយ​នឹង​ត្រូវ​ឡើង​គីឡូ​ ហើយ​ស្បែក​របស់​អ្នក​នឹង​មាន​ការប្រែប្រួល​បន្តិច​។​ ទោះបីជាយ៉ាងណា ក្រោយ​សម្រាលកូន​រួច បម្រែបម្រួល​ទាំងអស់​នេះ​ក៏​មិនអាច​ត្រលប់​ដូចដើម​វិញ​បាន​ភ្លាមៗ​ដែរ តែ​បញ្ហា​នឹង​កើតឡើង​បន្ថែម​លើស​មុន​ទៀត​ក្រោយពេល​សម្រាល​រួច​។ ខាងក្រោម​នេះ​ជា​បញ្ហា ៦យ៉ាង​កើតឡើង​ក្រោយពេល​មាន​កូន ដែល​អ្នក​មិនធ្លាប់​បានដឹង​ពីមុនមក​៖

១. ជ្រុះសក់៖ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ជាច្រើន​មាន​សក់​ពេញ ក្រាស់ និង​ភ្លឺរលោង​។ តែ​ទោះជាយ៉ាង​ ណា បន្ទាប់ពី​សម្រាល​កូន​រួច​ សក់​នឹង​ចាប់ផ្តើម​ជ្រុះ​។ ប៉ុន្តែ​កុំបារម្ភ សក់​នឹង​ដុះ​មកវិញ អ្នក​មិន​ទំពែក​ឡើយ​។

២. សុដន់ទន់ជ្រាយ៖អ្នក​ចង់បាន​សុដន់​ធំ តឹងណែន​ឆាប់ៗ​ក្រោយពេល​សម្រាល តែ​វា​នឹង​មិន​កើតឡើង​ក្នុង​រយៈពេល ៣-៤​ថ្ងៃ​ដំបូង​ឡើយ​។ នេះ​ដោយសារតែ​សុដន់​អ្នក​មាន​ផ្ទុក​ទឹកដោះ​ដំបូង ជា​ទឹកដោះ​សម្បូរ​សារធាតុ​ចិញ្ចឹម​។

៣. ក្បាលសុដន់​ងាយនឹង​រងការឈឺចាប់៖ក្បាលសុដន់​អ្នក​ងាយនឹង​មាន​ការឈឺចាប់​ច្រើនជាង​ធម្មតា ហើយ​ប្រសិនបើ​អ្នក​បំបៅ​ដោះ​កូន អ្នក​នឹង​មាន​ការឈឺចាប់​។

៤. ហើមជើង៖ស្ត្រី​ភាគច្រើន​ជួបនឹង​បញ្ហា​ហើមជើង​រយៈពេល​ពេញ ៩​ខែ ហើយ​ជើង​របស់​ស្ត្រី​ឆ្លងទន្លេ​រួច​មួយចំនួន​មិនព្រម​ស្រក​មក​ដូចដើម​វិញ​ឡើយ​។

៥. ពោះធំ៖អ្នកម្តាយ​ជាច្រើន​គិតថា ក្រោយពេល​សម្រាលកូន​រួច ក្បាលពោះ​របស់​ពួកនាង​នឹង​ស្រកមក​ដូចដើម​វិញ​។ សំណាង​មិនល្អ វា​ត្រូវ​ប្រើ​ពេលវេលា​ពី ៦-៨​សប្តាហ៍​មុនពេល​ស្បូន​របស់​អ្នក​រួមតូច​ទៅ​ទំហំ​ធម្មតា​វិញ​។

៦. សុដន់តូច៖សុដន់​របស់​អ្នក​ចាប់ផ្តើម​ធំ​តែ​នៅពេល​បំបៅ​ដោះ​កូន​ប៉ុណ្ណោះ ក្រោយពេល​បញ្ឈប់​បំបៅ​ដោះ​កូន សុដន់​អ្នក​នឹង​កាន់តែតូច​៕

ប្រភព៖ mungkulkar

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *