បើសិនជាផឹកទឹកដូង តាម របៀបនេះនឹងស្លាប់ ភ្លាមៗ ដោយមិនដឹងខ្លួន

/ អ្នកទស្សនា៖ 3,205

ទឹកដូងវាមានសាធាតុប៉ូតាស្យូមខ្ពស់ណាស់ ហើយបើសិនជាអ្នកផឹកវាច្រើនហួសប្រមាណនោះវានឹងបណ្តាល អោយអ្នកមានគ្រោះថ្នាក់។

ជាក់ស្តែងលោកវេជ្ជៈបណ្ឌិត ចាស្ទីន ហាគីមៀន រួមនិងសហការីរបស់លោក នៅនាយកដ្ឋានផ្នែកបេះដូង នៅមន្ទីរពេទ្យ Queen នៅសហរដ្ឋអាមេរិក បានចេញផ្សាយនូវសៀវភៅមួយក្បាលដែលមានចំណងជើងថា “ការស្លាប់ដោយសាការផឹកទឹកដូង” ។

នៅក្នុងសៀវភៅនេះ គឺបាននិយាយពីបុរសវ័យ 42 ឆ្នាំម្នាក់បានស្លាប់ដោយសារតែមានបរិមាណ នៃប៉ូតាស្យូម នៅ ក្នុងរាងកាយច្រើនហួសប្រមាណ ដែលវាបណ្តាលអោយបុរសអ្នកជម្ងឺរួមនេះ មានជម្ងឺបេះដូង ក្រោយពីផឹក ទឹកដូងច្រើនហួសកម្រិត។បុរសរងគ្រោះបានផឹកទឹកដូងអស់ចំនួន 325 មីលីលីត្រ ក្នុងអំឡុងពេលលេងកីឡា ហើយភ្លាមនោះគាត់ស្រាប់តែឈឺក្បាល ហើយបាត់បង់ស្មារតីតែម្តង។

នៅពេលបញ្ជូនទៅមន្ទីរពេទ្យភ្លាមនិងមានអត្រាបេះដូងនិងសម្ពាធឈាម បានធ្លាក់ចុះទាបគួរអោយកត់សម្គាល់ ហើយរាងកាយចាប់ផ្តើមក្តៅ និងមានអាការៈវង្វេងវង្វាន់ទៀតផង។បុរសម្នាក់នេះបានធូរស្រាលឡើងវិញ នៅរយៈពេល ពីបីថ្ងៃក្រោយមក។

2

បើសិនជាយើងកាន់តែនិយាយទៅវាចេះតែវែង គឺថា ចំពោះមូលហេតុដែលធ្វើអោយអ្នកឡើងកម្រិតប៉ូតាស្យូម គឺអាចបណ្តាលមកពីបញ្ហាមួយចំនួនផងដែរ ដូចជា៖ ដោយសារអ្នកមានជម្ងឺទឹកនោមផ្អែម,មានរបួសឬ មាន ជម្ងឺស្ត្រេស,មានជំងឺតម្រងនោម និង ការប្រើប្រាស់អង់ទីប្យូទិច ជាដើម។

សារធាតុHyperkalemia ដែលវាមានកំហាប់ប៉ូតាស្យូមច្រើននេះ ត្រូវបានគេជឿថា មូលហេតុនៃជម្ងឺបេះដូង ។ បើសិនជានៅក្នុងរាងកាយរបស់យើង មានកម្រិតសារធាតុមួយនេះច្រើនពេកនោះវានឹង ធ្វើអោយបេះដូងគាំង លែងដើរ ហើយនៅទីបំផុតអ្នកនឹងស្លាប់ជាមិនខានឡើយ។

ជារៀងរាល់ថ្ងៃរាងកាយរបស់មនុស្សពេញវ័យ ត្រូវការសារធាតុប៉ូតាស្យូម ដែលបានកំណត់ដោយវិទ្យាស្ថាន វេជ្ជៈសាស្ត្រគឺ ចំនួន 4700 មីលីក្រាម ។

ទោះជាយ៉ាងណាក៏ដោយ ទឹកដូងវាគឺមានប្រយោជន៏ផងដែរ ដែលវាអាចជួយកាត់បន្ថយការខ្សោះជាតិទឹក នៅក្នុងរាងកាយ , ជួយសារពាង្គកាយអោយស្រូបនូវសារធាតុបំប៉នដែលសំខាន់ៗ ដូចជា សារធាតុរ៉ែ, វីតាមីន ជាដើម។

ជុំវិញករណីមួយនេះអ្នកគួរតែញ៉ាំទឹកដូងតាមការគួរអោយមិនត្រូវញ៉ាំវាច្រើនពេកនោះទេ ព្រោះវានឹងធ្វើអោយ អ្នកចូលពេទ្យដូចអ្នកជម្ងឺដូចដែលបានរៀបរាប់ខាងលើនេះ៕

ប្រភព៖ khmerwonder

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *