មិននឹក​ស្មាន​សោះ ស្លឹក​ក្រូចឆ្មា​អាច​កម្ចាត់​ក្លិន​ទ្វារ មាស​យ៉ាង​មាន​ប្រសិទ្ធិភាព

/ អ្នកទស្សនា៖ 324

ហេតុអ្វី​បាន​ជា​ ទ្វារមាស​ក្លិន​អាក្រក់? ស្ត្រី​ស្ទើតែ​ទាំង​អស់​ត្រូវ​ប្រឈម​នឹង​បញ្ហានេះ នៅពេល​ដែល​តំបន់​ទ្វារមាស​របស់​ពួកគេ​មិន​បាន​សម្អាត​រយៈពេល​យូរ ឬមាន​ការឆ្លង​មេរោគ​ផ្សិត។

ម្យ៉ាងទៀត អ្នក​គួរតែ​ចៀស​វាងការ​ប្រើប្រាស់ សារធាតុ​គីមី និង​សាប៊ូ​ក្រអូប​ ដើម្បី​សម្អាត​លើ​តំបន់​ទ្វារមាស​ ដោយ​សារតែ​ទ្វារមាស​របស់​អ្នក​អាច​ធ្វើការ​សម្អាត​ដោយ​ខ្លួនឯង។ ក៏ប៉ុន្តែ​អ្នក​អាច​ប្រើប្រាស់​វិធី​សាស្ត្រ​ធម្មជាតិ​មួយ​ចំនួន​សម្រាប់​ សម្អាត ហើយ​អាច​រក្សាកម្រិត PH ជួយឱ្យ​ទ្វារមាស​មាន​សុខភាព​ល្អ និង​ស្អាត​ជានិច្ច។

ក្រូចឆ្មា៖ក្រូចឆ្មា និងស្លឹក​របស់វា​ គឺជា​ឱសថ​ដ៏ល្អ​បំផុត​សម្រាប់​បញ្ហា​សុខភាព ព្រោះ​វា​មាន​ឥទ្ធិពល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។

តើ​ត្រូវប្រើដូចម្តេច?៖ចូរ​យកស្លឹក​ក្រូចឆ្មា ១០សន្លឹក កិន​ឱ្យ​ម៉ត់ ហើយ​ដាក់​នៅក្នុង​ឆ្នាំង​ចាក់​ទឹកបន្ថែម​ពីលើ។ ចម្អិន​ល្បាយ​នេះ​រហូតដល់​វា​ប្រែទៅ​ជាពណ៌​បៃតង​ចាស់។ ចុងក្រោយ ច្រោះ​ល្បាយនេះ ហើយ​ប្រើវា​បន្ទាប់ពី​សីតុណ្ហភាព​ចុះត្រជាក់។
ឥឡូវនេះ អ្នក​អាច​លាង​សម្អាត​ទ្វារមាស​ជាមួយ​នឹងទឹក​ដែល​ចម្រាញ់​ចេញពី​ ស្លឹកក្រូចឆ្មា​បាន​ហើយ។ ក្លិន​ដែល​បង្កឡើង​ដោយ​សារតែ​ឆ្លង​មេរោគ​ផ្សិត និង​បាក់តេរី​ត្រូវបាន​សម្លាប់​ដោយ​វត្តមាន​ភ្នាក់ងារ​ប្រឆាំង​នឹង​បាក់រី​ នៅក្នុង​ក្រូចឆ្មា៕

ប្រភព៖ khmerpropey

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *