មាន សូនីតា ខំធ្វើមុខCute ហេតុតែចង់បានមុខ រាងអក្សរV !

/ អ្នកទស្សនា៖ 373

តារាសម្តែងស្រីកំពុងមាន ឈ្មោះបោះសម្លេងល្បី ល្បាញ ពេញរង្វង់វិថីសិល្បៈ កញ្ញា មាន សូនីតា បានធ្វើអោយ ទស្សនិកជន និងប្រិយមិត្តជាច្រើន ងាកមកចាប់អារម្មណ៍នាង ជាមួយនិងកាធ្វើមុខ Cute Cute ដើម្បីអោយមុខ របស់នាងមានរាងជាអក្សរ V។

ថ្មីៗនេះ រាជនីក្រមា កញ្ញា មាន សូនីតា បានបង្ហោះរូបថតនៅក្នុងសង្គមហ្វេសប៊ុករបស់នាង ពេលដែលនាងទៅ ហាត់ប្រាណ ហើយបានធ្វើមុខបែប Cute Cute ក្នុងគោលបំណងចង់អោយមុខរបស់នាង មានរាងជាអក្សរ V ហើយគួរអោយស្រឡាញ់ និងគួរអោយខ្នាញ់ខ្លាំងណាស់។ ជាចំណុចមួយដែលកំពុងអង្រួនដួងចិត្ត ទស្សនិក ជន និងប្រិយមិត្ត យុវវ័យ ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានការចាប់អារម្មណ៍ ការលេងស្ទាយ ប្លែកៗ ដោយធ្វើមុខបែប Cute Cute។

កញ្ញា មាន សូនីតា​ តែងតែធ្វើអោយទស្សនិកជន និងប្រិយមិត្ត អ្នកគាំទ្រ ទទួលបានចំណីចក្ខុល្អៗ ប្លែកៗដែល នាង ​តែង​បង្ហាញពីស្ទាយសម្លៀកបំពាក់ជាមួយឈុត ក្រមា ការតុបតែងខ្លួន បង្ហាញពីតំបន់​កម្សាន្ត​សម្រាប់ ដំណើរ លំហែរកាយ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ពេលថ្មីៗនេះគឺ កញ្ញា បានបង្ហាញរូបថតមួយដែល នាងខិតខំព្យាយាមធ្វើមុខ Cute Cute ជាហេតុដែលនាងចង់បានមុខមានរាងជាអក្សរ V។

រាជនីក្រមា កញ្ញា មាន សូនីតា ត្រូវបានមហាជនសរសើរថានាងមានសម្រស់ស្រស់ស្អាត ពីធម្មជាតិ ដោយមិន បានឆ្លង​កាត់ចុងកំបិតសូម្បីតែបន្តិច ហើយកញ្ញា ជាតារាស្រីមួយរួបដែលងាកមកចាប់ អារម្មណ៍លើតម្បាញ ក្រមា អោយមានអាយុ​កាលរស់រាន្ត និងល្បីល្បាញឡើងវិញ តាមរយៈការផ្សាព្វផ្សាយ ដោយច្នៃជាសម្លៀក បំពាក់យ៉ាងស្រស់ស្អាតថែមទៀតផង។

អ្វីដែលគួរអោយកោតសរសើរនោះ កញ្ញា បានលើកស្ទួយវិស័យតម្បាញក្រមា នៅតាមទីភូមិជនបទដើម្បី អោយ ប្រជាជនខ្មែរ មានការងារធ្វើ និងមានចំណូលប្រចាំគ្រួសារផងដែរនោះ។ រាជនីក្រមា ពិតជាទាក់ទាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំ ណាក់​ ពុកម៉ែ បងប្អូន ប្រិយមិត្ត និងអ្នកគាំទ្រយ៉ាងច្រើន។ ជាមួយគ្នានេះដែរ មហាជនលេងបណ្តាញសង្គមហ្វេសប៊ុក ពេលដែលបានឃើញរូបថតរបស់តារាសម្តែងស្រី កញ្ញា មាន សូនីតា ធ្វើមុខCute Cute នោះម្នាក់ៗបាននិយាយថា កុំធ្វើមុខបែបនេះ អត់ស្អាតទេ គឺ មុខសព្វថ្ងៃនេះស្រស់ស្អាត ហើយ។

គួរបញ្ជាក់ថា តារាសម្តែងស្រី ដែលមានងារថា រាជនីក្រមា កញ្ញា មាន សូនីតា ទើបតែបញ្ចប់ការថតសម្តែងរឿង ថ្មីរបស់កញ្ញា រឿង “បណ្តឹងស្រីទាំងប្រាំ” ជាប្រភេទរឿង ស៊ើបអង្គេត ស្នេហា ឃាតកម្ម លងបន្លាចព្រឺព្រួច និងមានឈុតឆាកល្អៗ ប្លែកភ្នែក ដើម្បីធ្វើអោយរឿងមួយនេះកាន់តែល្អ។ រឿង “បណ្តឹងស្រីទាំងប្រាំ” នឹងចាក់ បញ្ចាំងនៅតាមរោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាម ឆាប់ៗខាងមុខនេះហើយ៕

maxresdefault-1

philiphin-money

ប្រភព៖ mohahangtv

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *