Messi ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក តែ​ CR7 ស្ថិត​នៅ​លេខ​៣

/ អ្នកទស្សនា៖ 579

Lionel Messi ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ FC Barcelona ​ជា​កីឡាករ​​បាល់ទាត់ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​ពិភពលោក ​ខណៈ​ដែល​ Cristiano Ronaldo របស់​ក្រុម​ Real Madrid ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣។ នេះ​បើ​តាម​ការ​​សិក្សា​ថ្មី​ៗ​ពី​ CIES Football Observatory។Messi ​បាន​ឈរ​កំពូល​តារាង​គេ ដោយ​មាន​តម្លៃ​ខ្លួន​ ១៦៣​លាន​ផោន​ (ជាង​២៣៥​លាន​ដុល្លារ) ​ខណៈ​ដែល​មិត្ត​រួម​ក្រុម​អ្នក​មាន​បុណ្យ​របស់​គេ​ Neymar ស្ថិត​នៅ​លេខ​២ មាន​តម្លៃ​ខ្លួន​ ១៥៥​លាន​ផោន​ (ជាង​២២៣​លាន​ដុល្លារ)។ រី​ឯ​​ Ronaldo ដែល​ទើប​តែ​ឈ្នះ​ពាន​ UEFA Champions League កាល​ពី​ថ្ងៃ​សៅរ៍ ​ស្ថិត​នៅ​លេខ​៣ មាន​តម្លៃ​ខ្លួន ​១០៦​លាន​ផោន​ (ជិត​១៥៣​លាន​ដុល្លារ)។

Barcelona : FC Barcelona's Lionel Messi reacts after scoring during a Spanish La Liga soccer match between FC Barcelona and Espanyol at the Camp Nou stadium in Barcelona, Spain, Sunday, May 8, 2016. AP/PTI(AP5_8_2016_000173B)

6

7

ចំណែក​ Antoine Griezmann ​តារា​ឆ្នើម​ក្រុម​ Atletico Madrid ​​ស្ថិត​នៅ​លេខ​៤ មាន​តម្លៃ​ខ្លួន​៩៣​លាន​ផោន​ (ជាង​១៣៤​លាន​ដុល្លារ) ហើយ​​ចំណាត់​ថ្នាក់​លេខ​៥ បាន​ទៅ​លើ​ម្ចាស់​ស្បែក​ជើង​មាស​ Premier League ខ្សែ​ប្រយុទ្ធ Harry Kane ​របស់​ក្រុម​ Tottenham Hotspurs មាន​តម្លៃ​ខ្លួន​ ៨៧​លាន​ផោន​ (ជាង​១២៥​លាន​ដុល្លារ)។តម្លៃ​ខ្លួន​របស់​កីឡាករ​បាល់ទាត់​លើ​ពិភពលោក​នេះ ​គឺ​គេ​វាយ​តម្លៃ​លើ​កត្តា​​ជា​ច្រើន ដោយ​ក្នុង​នោះ​រួម​មាន ​​គិត​ទាំង​អាយុ ​រយៈពេល​កុងត្រា​បច្ចុប្បន្ន​ជាមួយ​ក្លឹប ​និង​ស្ថិតិ​ក្នុង​ការ​បង្ហាញ​ទម្រង់​​លេង​លើ​ទីលាន​ផង​ដែរ៕

1236092492_spe_j_20090303_0049

*បញ្ជី​ឈ្មោះ​កីឡាករ​ថ្លៃ​បំផុត​លើ​លោក​ទាំង​៣០​នាក់៖

Beautiful-Girls-4

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *