កំពូល​អ្នក​បាញ់​កាំ ភ្លើង​ស៊ីប​៥​រូប​បាញ់​​ត្រូវ​ គោល​ដៅ​​ឆ្ងាយ​បំផុត​ដែល ​ទទួល​ស្គាល់​លើ​សាកល​លោក

/ អ្នកទស្សនា៖ 231

តាម​ពិត​ទៅ​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រើ​ប្រាស់​កាំភ្លើង​ស៊ីប ​(Sniper Rifle) មាន​តាំង​ពី​មុន​សម័យ​សង្គ្រាម​លោក​លើក​ទី​មួយ​មក​ម្ល៉េះ​ ហើយ​ក៏​មាន​អ្នក​បាញ់​ (Sniper) ជា​ច្រើន​នាក់​ធ្លាប់​សម្រេច​គោល​ដៅ​នេះ​បាន​ឆ្ងាយ​ពិសេស​ក្នុង​សង្គ្រាម​លោក​លើក​ទី​មួយ​ លើក​ទី​ពីរ​ សង្គ្រាម​វៀតណាម សង្គ្រាម​អាហ្វហ្គានីស្ថាន សង្គ្រាម​អ៊ីរ៉ាក់  ​និង​ សង្គ្រាម​ចុង​ក្រោយ​នៅ​ប្រទេស​ស៊ីរី ​(ប្រឆាំង​ក្រុម​ឧទ្ទាម ​ISIS)…….។ល។

ប៉ុន្តែ​ក្នុង​ចំណោម​ការ​បាញ់​ត្រូវ​គោល​ដៅ ​និង​បាន​ឆ្ងាយ​បំផុត​មាន​ទាហាន​ប្រាំ​រូប​ប៉ុណ្ណោះ ​ដែល​គេ​បាន​កត់​ត្រា​ថា​ជា​កំពូល​អ្នក​កាន់​កាំភ្លើង​ស៊ីប​បាញ់​ត្រូវ​គោល​ដៅ​ និង​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត។ មួយ​វិញ​ទៀត​ការ​កត់​ត្រា​នេះ​គេ​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​សង្គ្រាម​ផ្លូវ​ការ​ណា​មួយ​ប៉ុណ្ណោះ​ ចំណែក​ក្នុង​ករណី​ការ​លប់​បាញ់​ដោយ​ឃាតក​ ការ​ប្រមាញ់​សត្វ​ ឬ​ក្នុង​ករណី​បុគ្គល​ណា​មួយ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​នោះ​ទេ។ក្នុង​កំពូល​ទាហាន​ប្រាំ​រូប​នេះ​ មាន​សញ្ជាតិ​កាណាដា​ពីរ​រូប អាមេរិក​២​រូប ​និង​សញ្ជាតិ​អង់គ្លេស​១​រូប។​ ចង់​ដឹង​ច្បាស់​នរណា​សូម​មើល​បញ្ជី​ខាង​ក្រោម៖

១- Corporal Craig Harrison (ឋានៈ​ពលបាលត្រី)

សញ្ជាតិ​៖ អង់គ្លេស
បាញ់​បាន​ចម្ងាយ៖​២,៧០៧ Yards​ (២,៣០៩ ម៉ែត្រ)
ប្រតិបត្តិការ​ក្នុង​សង្គ្រាម​អាហ្វហ្គានីស្ថាន​(ខែ​វិច្ឆិកា​ឆ្នាំ​២០០៩)
កាំភ្លើង​ម៉ាក​៖ L115A3 Long Range Rifle(.338 Lapua Magnum )
២-Corporal Rob Furlong  (ឋានៈ​ពលបាលត្រី)

សញ្ជាតិ​៖កាណាដា
បាញ់​បាន​ចម្ងាយ៖ ២,៦៥៧Yrd(២,៤២៩​ម៉ែត្រ)
ប្រតិបត្តិការ​ក្នុង​សង្គ្រាម​អាហ្វហ្គានីស្ថាន​(ខែ​មិនា​ឆ្នាំ​២០០២)
កាំភ្លើង​ម៉ាក​៖ McMillan Tac-50(Hornady A-MAX .50)៣- Master Corporal Arron Perry (ឋានៈ​ពលបាលទោ)

សញ្ជាតិ​៖ កាណាដា
បាញ់​បាន​ចម្ងាយ៖​២,៥២៦Yrd(២,៣០៩​ម៉ែត្រ)
ប្រតិបត្តិការ​ក្នុង​សង្គ្រាម​អាហ្វហ្គានីស្ថាន(ខែ​មិនា​ឆ្នាំ​២០០២)
កាំភ្លើង​ម៉ាក៖ McMillan Tac-50(Hornady A-MAX .50)

៤-Sergeant Brian Kremer (ឋានៈ​ពលបាលត្រី)

សញ្ជាតិ៖​អាមេរិក
បាញ់​បាន​ចម្ងាយ៖​២,៥១៥Yrd(២,២៨៦​ម៉ែត្រ)
ប្រតិបត្តិការ​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​(ខែ​មិនា​ឆ្នាំ២០០៤)
ម៉ាក​កាំភ្លើង​៖ Barrett M82A1(12.7 mm multi-purpose)

៥-Gunnery Sergeant Carlos Hathcock (ឋានៈ​ពលបាលត្រី)

សញ្ជាតិ​៖​អាមេរិក​
បាញ់​បាន​ចម្ងាយ៖​២,៥០០Yrd( ២,២៨៦ម៉ែត្រ)
ប្រតិបត្តិការ​ក្នុង​សង្គ្រាម​វៀតណាម​(ខែ​កុម្ភៈ​ឆ្នាំ១៩៦៧)
ម៉ាក​កាំភ្លើង៖​ M2 Browning machine gun(.50 BMG) (កាំភ្លើង​យន្ត)

ចំណាំ៖ ទិន្នន័យ​នៃ​កំណត់​ត្រា​ការ​សម្លាប់​ដោយ​ប្រើ​កាំភ្លើង​ស៊ីប​ក្នុង​បេសកកម្ម​យោធា​នេះ​​​ ​ស្ថិត​នៅ​ក្នុង​ច្បាប់​នៃ​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ​។​ បញ្ជី​ត្រូវ​បាន​ធ្វើ​ឲ្យ​ទាន់​សម័យ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៤៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *