មេ​ខ្លោង​សំខាន់​ៗ​ ISIS​ រហូត​ដល់​ទៅ​ ៤ ​នាក់​ស្លាប់​ក្នុង​ពេល​តែ​មួយ ​ក្នុង​សមរភូមិ​នៅ​អ៊ីរ៉ាក់​

/ អ្នកទស្សនា៖ 420

អនុ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​សង្គ្រាម​ឈ្មោះ​ អាប៊ូ កាស្វារ៉ាស់​, មេ​បញ្ជាការ​រង​ក្រុម​ ISIS​ ឈ្មោះ​ អាប៊ូ អាប់ឌុលឡាស់ អាល់-អ៊ីសាវី​, មេ​បញ្ជាការ​រង​កងវរសេនាតូច​, និង​ អាប៊ូ តាហា អាល់-អាហ្សាវី​ ដែល​ជា​ប្អូន​ថ្លៃ​ប្រុស​របស់​មេ ខ្លោង​កំពូល​ បាន​ស្លាប់​ជា​មួយ​គ្នា​ ក្រោម​ការ​វាយ​ប្រហារ​ពី​យន្តហោះ​រដ្ឋាភិបាល​ អ៊ីរ៉ាក់​ ក្នុង​ខេត្ត ​អាន់បា​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ។

ព័ត៌មាន​ នៃ​ការ​ស្លាប់​របស់​ថ្នាក់​ដឹកនាំ​ ISIS​ ទាំង​នោះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ ក្រោយ​ពី​ទាហាន​រដ្ឋាភិបាល​ អ៊ីរ៉ាក់​ ប្រកាស​បើក​ប្រតិបត្តិការ​រំដោះ​ទី​ប្រជុំ​ជន​ កាលីឌីយ៉ា​ ដែល​ជា​តំបន់​យុទ្ធសាស្រ្ត​មួយ​ ភ្ជាប់​ទីក្រុង​ ហ្វាលូចា​ ជា​មួយ​ទីក្រុង​ រ៉ាម៉ាឌី​ នៃ​ខេត្ត ​អាន់បា ។​

ប្រតិបត្តិការ​ ដែល​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៨ ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​ជួប​នឹង​ការ​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​ ក្រោម​ការ ​ក្រាញ​ននៀល​ទប់ទល់​មិន​ដក​ថយ​របស់​ជីវពល​ ISIS ​ក្នុង​ពេល​ដែល​ទាហាន​ អ៊ីរ៉ាក់​ ព្យាយាម​សម្រុក​ចូល​ទី​ប្រជុំ​ជន​ កាលីឌីយ៉ា ​គាំទ្រ​ដោយ​យន្តហោះ ​ប៉ុន្តែ​ក្រុម​ចម្រុះ​ដឹក​នាំ​ដោយ​ អាមេរិក ​មិន​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ រំដោះ​ខេត្ត​ អាន់បា​ ឡើយ ។

មេ ​បញ្ជាការ​ទាហាន​ អ៊ីរ៉ាក់​ និយាយ​ថា​ ទី​ប្រជុំ​ជន​ កាលីឌីយ៉ា​ គឺ​ជា​មូលដ្ឋាន​ចុង​ក្រោយ​របស់​ ISIS​ ក្នុង​ខេត្ត ​អាន់បា​ និង​ជា​មូលដ្ឋាន​សំខាន់​មួយ​ ក្នុង​ចំណោម​មូលដ្ឋាន​សំខាន់​ៗ​ជាច្រើន​របស់​ក្រុម​ជ្រុល​និយម​ក្នុង​ប្រទេស ​ អ៊ីរ៉ាក់ ។

រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ISIS ​បាត់​បង់​ទឹកដី​ជា​បន្ត​បន្ទាប់​ ហើយ​ការ​បាត់​បង់​ធំ​បំផុត​របស់​ក្រុម​ជ្រុល​ និយម​គឺ​ការ​បាត់បង់​ទីក្រុង​ ហ្វាលូចា ​កាល​ពី​ខែ​មុន ​ដែល​ជា​មូលដ្ឋាន​ធំ​បំផុត​ទី​ពីរ​ បន្ទាប់​ពី​ទីក្រុង​ មូស៊ុល ​ជា​ទី ក្រុង​ដែល​កងទ័ព​ រដ្ឋាភិបាល ​កំពុង​រំដោះ​ ដើម្បី​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​កាន់កាប់​ទឹកដី​របស់​ក្រុម​ ISIS ៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *