ក្រុម​​​​​ស្ទាវ​​​​វ៉ៃ​​កាប់​គេ​ក្នុង​​​​ការ​​ប្រកួត ​បាល់ទាត់​​នៅ​​ស្តាត​អូឡាំពិក ​ប្រាប់​​​​ពី​មូលហេតុ​បង្ក​​​ជម្លោះ


/ អ្នកទស្សនា៖ 891

រាជធានី​ភ្នំពេញ៖ ​​សមត្ថកិច្ច​បាន​រក​ឃើញ​មូល​ហេតុ​ច្បាស់​​ហើយ​​ ដែល​យុវជន​ឈាម​រាវ​មួយ​ក្រុម​ បង្ក​ចលាចល​វ៉ៃ​និង​កាប់​គេ​ឲ្យ​របួស ក្នុង​ស្តាត​អូឡាំពិក​កម្ពុជា ខណៈ​​ក្នុង​​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ កម្ពុជា​ប៉ះ​ជា​មួយ​​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦​​​។

​ប្រភព​ពី​កងរាជអាវុធហត្ថ​​ រាជធានី​ភ្នំពេញ ​ជន​ដៃដល់​ឈ្មោះ ផុន ឆៃយ៉ា បាន​ឆ្លើយ​​សារភាព​​ថា បក្ខពួក​ខ្លួន​ដែល​ធ្វើ​សកម្មភាព​ផ្ទាល់​មាន​គ្នា​​៣​នាក់ តែ​រត់​រួច​ម្នាក់​ ​​ហើយ​ពិត​ជា​បាន​កាប់​ទៅ​លើ​ជនរងគ្រោះ​២​នាក់​ឲ្ត​របួស​ដៃ និង​ផ្លាត​កាំបិត​ត្រូវ​ក្បាល​ស្រ្តី​វ័យ​ក្មេង​ម្នាក់​បែក​ក្បាល ពិត​ប្រាកដ​មែន​។ ​ឯ​អ្នក​ផ្សេង​ទៀត ​ដែល​អាវុធហត្ថ​ឃាត់​ខ្លួន​ដែរ​នោះ ​មិន​បាន​ធ្វើ​សកម្មភាព​ទេ។

​សមត្ថកិច្ច​​បាន​ បញ្ជាក់​ថា ​មូលហេតុ​គឺ​ដោយ​សារ​ភាគី​ម្ខាង​ទៀត ​គប់​ដប​ទឹក​សុទ្ធ មក​លើ​ពួក​គេ​។ បច្ចុប្បន្ន ​ក្រុម​ជន​បង្ក កំពុង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​តុលាការ​ ដើ​ម្បី​កាត់​ទោស​តាម​ច្បាប់​៕​

5bbf7b8f-6876-40ab-a088-33076c1228e7-Copy-72

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *