៥ កម្មវិធី (app) អាច​​ជួយ​​បង្កើត​ ​សមត្ថភាព​សិក្សា​របស់​ សិស្ស-និស្សិត​បាន!

/ អ្នកទស្សនា៖ 148

ដើម្បីបន្ថែមបទពិសោធន៍ថ្មីនៅលើស្មាតហ្វូនរបស់ លោកអ្នកទៀតនោះ គួរជ្រើសរើសកម្មវិធី (app) ដែលជួយ សម្រួលកិច្ច ការផ្សេងៗ មិនថា បណ្ដាញសង្គមសម្រាប់ភ្ជាប់ទំនាក់ទំនង កម្មវិធីសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ ឬកម្មវិធីជួយ ដោះស្រាយ លំហាត់ និងសម្រួលដល់កិច្ចការសាលារៀន ក្នុងវ័យជានិស្សិតនោះទេ។ ទំព័រនេះ យើងសូមលើកយកកម្មវិធីល្អៗចំនួន ៥ ដែលស័ក្ដិសមបំផុតសម្រាប់សិស្សនិស្សិតទាំងថ្នាក់មធ្យមសិក្សា និងបរិញ្ញាបត្រ ដែលអាចជាជំនួយការ ដល់ការសិក្សា របស់អ្នកបានរឹតតែប្រសើរ។

Sherry Brown,

១) iHomework៖កម្មវិធីនេះមានអត្ថប្រយោជន៍អាចឱ្យអ្នកប្រើរៀបចំការងាររៀនសូត្ររបស់ខ្លួនបានត្រឹមត្រូវ ជាក់ស្ដែងដូចជាការកំណត់កាលវិភាគមុខវិទ្យា រួមទាំងឈ្មោះគ្រូបង្រៀន ទីតាំង និងពេលវេលា។ iHomework ថែមទាំងអាចឱ្យអ្នកធ្វើការទាក់ទងរវាងមិត្តរួមថ្នាក់តាមឧបករណ៍ដូចជា iPhone, iPod touch, iPad ឬ MacBook ក៏បាន។ លើសពីការកត់ត្រាកាលវិភាគ កម្មវិធីនេះក៏អាចរៀបចំកិច្ចការ សាលានានា និងបញ្ចូល កិច្ចការផ្សេងៗជាច្រើនទៀតបាន។ iHomework អាចដំណើរការបាននៅលើ ប្រព័ន្ធប្រតិបត្តិការ iOS។ឮ

សម្រាប់ iOS មានតម្លៃ ១,៤៩ដុល្លារ | Download

២) iFormulas៖ កម្មវិធីនេះមានចំណុចពិសេសនៅត្រង់បង្កប់ដោយរូបមន្តត្រីកោណមាត្រ, ពីជគណិត, រូបវិទ្យា, គីមីវិទ្យា, រូបមន្តពាក់ព័ន្ធការគណនា និងរូបមន្តអគ្គិសនីជាដើម ដែលអាចជាសារប្រយោជន៍ខ្លាំងសម្រាប់ សិស្សនិស្សិតទន្ទេញ និងប្រើប្រាស់បាន។ សម្រាប់គណិតវិទ្យា និងមុខវិទ្យាវិទ្យាសាស្ត្រ កម្មវិធីនេះគឺមាន សមត្ថភាពខ្ពស់បំពេញតួនាទីប៉ិនប្រសព្វ។ iFormulas អាចដំណើរការបាននៅលើប្រព័ន្ធប្រតិបត្តិការ iOS។

សម្រាប់ iOS ឥតគិតថ្លៃ | Download

រីឯ HomeWork គឺមានលក្ខណៈពិសេសដូច iHomework ដែរ ប៉ុន្តែ HomeWork សម្រាប់ដំណើរការលើ ប្រព័ន្ធប្រតិបត្តិការ Android បាន។ HomeWork អនុញ្ញាតឱ្យអ្នកប្រើកត់ត្រាទុកនូវរាល់កិច្ចការសាលាក៏ដូច ជាឆែកមើលកាលវិភាគ ហើយពិនិត្យមើលពីចំនួនកិច្ចការសេសសល់ដែលត្រូវបំពេញ។

សម្រាប់ Android ឥតគិតថ្លៃ | Download

៣) Dictionary.com៖ កម្មវិធីវចនានុក្រមនេះផ្ទុកនូវនិយមន័យ និងន័យដូច សរុបប្រមាណជាង ២.០០០. ០០០ពាក្យ ហើយជាប្រភេទកម្មវិធីមិនត្រូវការភ្ជាប់អ៊ីនធឺណិតនោះទេ (Offline Dictionary)។ មិនតែប៉ុណ្ណោះ Dictionary.com ក៏មានសំឡេងប្រកប (audio pronunciation), ស្វែងរកដោយប្រើសំឡេង (voice search) និងជាច្រើនទៀត។ កម្មវិធីនេះផ្ដល់អត្ថប្រយោជន៍ច្រើនដល់សិស្សនិស្សិត សម្រាប់ឆែកមើលនិយមន័យ ផ្សេងៗ។ Dictionary.com អាចដំណើរការបាននៅលើ Android និង iOS។

សម្រាប់ iOS ឥតគិតថ្លៃ | Download

សម្រាប់ Android ឥតគិតថ្លៃ | Download

៤) CueBrain៖ ប្រសិនអ្នកកំពុងសិក្សាភាសា កម្មវិធី CueBrain នេះគឺជាជម្រើសធ្វើជាមិត្តល្អបំផុតរបស់ អ្នកបាន។ CueBrain ជាកម្មវិធីផ្ដល់ភាពសប្បាយរីករាយ ក្នុងការរៀនភាសា ជាមួយ flashcard និងមាន បញ្ហាដែលត្រូវប្រឈម។ ក្នុងនោះអ្នកអាចរៀនភាសាជាច្រើនដូចជា៖ ភាសាចិន, អាល្លឺម៉ង់, អ៊ីតាលី, ជប៉ុន, ឆែក, ហុឡង់ដ៍, បារាំង, ក្រិកហុងគ្រី, អៀរឡង់, កូរ៉េ, ព័រទុយហ្គាល់, រ៉ូម៉ានី, រុស្សី, ស្លូវ៉ាគី, អេស្ប៉ាញ និង ភាសាស៊ុយអែត។ កម្មវិធីនេះអាចដំណើរការបាននៅលើ Android និង iOS។

សម្រាប់ iOS ឥតគិតថ្លៃ | Download

សម្រាប់ Android ឥតគិតថ្លៃ | Download

៥) Wikipedia៖កម្មវិធី wikipedia ផ្ដល់អត្ថប្រយោជន៍ដល់អ្នកដែលមានចំណូលចិត្តខាងស្រាវជ្រាវប្រវត្តិស្ថាប័ន មនុស្ស វត្ថុ ទីកន្លែង ឬសូម្បីតែសត្វ។ លើសពីនេះ Wikipedia ប្រៀបបាននឹងបណ្ណាល័យសម្រាប់ផ្ដល់ជំនួយ លើការ សិក្សាស្រាវជ្រាវ ផ្សេងៗ រួមទាំងនិយមន័យរាប់ជំពូក ហើយក៏មានពាក់ព័ន្ធនឹងវិស័យអប់រំផងដែរ។ បច្ចុប្បន្នសព្វវចនាធិប្បាយដែលមានការ ទទួលស្គាល់ទូទាំងសកលលោកនេះ មានអត្ថបទសរុបច្រើនជាង ២០លានហើយ។ កម្មវិធី Wikipedia ក៏អាចឱ្យអ្នកប្រើ រក្សាទុក (Save) អត្ថបទដើម្បីអាននៅពេលក្រោយ ចែករំលែកអត្ថបទល្អ និងអាចអានបានជាមួយភាសាខុសៗគ្នាជាច្រើន។កម្មវិធីសព្វវចនាធិប្បាយសម្រាប់ ទូរស័ព្ទនេះ អាចដំណើរការបាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS

ប្រភព៖ bizkhmer

  • TAG
loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *