អាមេរិក​ត្រៀម​ប្រគល់​ដី​មួយ ចំណែក​ធំ​ទៅ​រដ្ឋាភិបាល​ជប៉ុន​

/ អ្នកទស្សនា៖ 155

លោកអ្នកនាងស្ដាប់ជាទីមេត្រី! នៅឯប្រទេសជប៉ុន​ ឯណោះវិញ យោធាសហរដ្ឋអាមេរិក បាននិយាយ កាល ពីថ្ងៃម្សិលមិញថា ខ្លួនកំពុងត្រៀមប្រគល់ដីដ៏ធំបំផុតនៅកោះអូគីណាវ៉ា ខណៈដែលខ្លួនប្រឈមមុខនឹង កំណើន នៃការប្រឆាំង ចំពោះវត្តមាន នៅលើដែនកោះមួយនេះ បន្ទាប់ពីការចាប់ខ្លួនបុរសជនជាតិអាមេរិកម្នាក់ ពីបទឃាតកម្មទៅលើស្ត្រីជនជាតិជប៉ុនម្នាក់។

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា អូគីណាវ៉ា គឺជាមូលដ្ឋានយោធាដ៏សំខាន់របស់អាមេរិក នៅអាស៊ី ជាទីដែល ប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងកា្លពីប្រទេសចិន។ ដែនកោះមួយនេះ មានបុគ្គលិកយោធា ៣ម៉ឺននាក់ នៅក្នុងមូលដ្ឋាន ដែលគ្របដណ្ដប់លើផ្ទៃដីកោះ ១ភាគ៥។

មេបញ្ជាការកងទ័ពអាមេរិក Lawrence D. Nicholson បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យើង គោរព អារម្មណ៍ប្រជាជនអូគីណាវ៉ាថា មូលដ្ឋានរបស់យើង ត្រូវតែកាត់បន្ថយ»។យោធាអាមេរិកនឹងប្រគល់ ដីទំហំ ៤ពាន់ហិកតា ឬស្មើនឹង ៤០គីឡូម៉ែត្រការ៉េ ទៅឲ្យរដ្ឋាភិបាលជប៉ុន ដែលស្មើនឹង ១៧ភាគរយនៃផ្ទៃដី កាន់កាប់ដោយយោធាអាមេរិក៕

ប្រភព៖ vodhotnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *