ជំនាញ​មួយ​ណា ​មាន​ឱកាស​ការ​ងារ​ខ្ពស់​ជាង​គេ?​

/ អ្នកទស្សនា៖ 137

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក អ៊ិត​ សំ​ហេង បាន​ប្រាប់​ថា​ក្នុង​ទី​ផ្សារ​ការងារ​ បើ​​និយាយ​ពី​វិស័យ​បច្ចេកទេស វិស្វកម្ម កសិកម្ម​ជា​ដើម គឺ​ត្រូវ​ការ​ច្រើន​ជាង​គេ។ បើ​តាម​យោបល់​លោក ​មុខ​ជំនាញ​ទាំង​នេះ​មាន​ឱកាស​ការងារ​ខ្ពស់​ជាង​មុខ​ជំនាញ​ផ្សេងៗ​ផង​ដែរ​។​​ លោក​ បន្ត​ថា​សម្រាប់​អ្នក​រៀន​ជំនាញ​នេះ ត្រឹម​តែ​២៥%ប៉ុណ្ណោះ​​បើ​គិត​ទូ​ទាំង​ប្រទេស។ សម្រាប់​ទី​ផ្សារ​ប្រ​ភេទ​ការ​ងារ​ដែល​នៅ​ខ្វះ​ធន​ធាន​មនុស្ស​ច្រើន​​គឺ​ ផ្នែក​បច្ចេកទេស វិស្វកម្ម​ ក៏​ដូច​ជា​ខាង​មេ​កា​និក និង​ក​សិ​កម្ម​ផង​ដែរ។ ​​

សព្វ​ថ្ងៃ​មុខ​ជំនាញ​ដែល​រៀន​ច្រើន​ជាង​គេ​គឺ​ផ្នែក​ខាង​ធុរកិច្ច តែ​ទី​ផ្សា​ដែល​ត្រូវ​ការ​ជំនាញ​នេះ​​ច្រើន​ខ្លាំង​នោះ​ឡើយ។ ដូច្នេះ​អ្នក​រៀន​ជំនាញ​នេះ អាច​ប្រឈម​ខ្ពស់​នឹង​ភាព​គ្មាន​ការងារ​ធ្វើ។​ “ឥលូវ​ផ្លាស់​ប្ដូរ​ហើយ កុំ​យល់​ច្រឡំ​ថា​ធ្វើ​ជាង​ប្រឡាក់​ដៃ​ប្រឡាក់​ជើង។ វិស័យ​ហ្នឹង បាន​ប្រាក់​ចំណូល​ច្រើន​ ហើយ​ឱកាស​ការងារ​ភ្លាម​ៗ”។ លោក បញ្ជាក់។​​ លោក​បន្ថែម​ថា​ តម្រូវ​ការ​ដែល​ច្រើន​គឺ​បច្ចេកទេស​ថ្នាក់​ក្រោម​​វិជ្ជាជីវៈ​។​ ចំណែក​កសិកម្ម​វិញ មិនមែន​ធ្វើ​តាម​បែប​បុរាណ​​ដូច​លើក​មុន​ទេ គឺ​ត្រូវ​មាន​បច្ចេកទេស​ដើម្បី​បង្កើន​ផលិតភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ ជាមួយ​បរទេស​តាមរយៈ​បច្ចេកទេស​ក្នុង​កសិកម្ម។ ដូច្នេះ​ត្រូវ​ការ​ធនធាន​ច្រើន​លើ​ផ្នែក​នេះ៕

940abbf6-1107-4838-8a64-c66b9439216e

អត្ថបទ៖ លឹម សុ​នា​​​
ប្រភព៖ sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *