សប្បុរស​ជន​៤៣​រូប​រួមគ្នា​រៃ​អង្គាស​ប្រាក់​បាន​ជាង​​៤​លាន​រៀល​ជូន​តារា​កម្សត់ គន់ រៀម​រតនៈ


/ អ្នកទស្សនា៖ 305

សិល្បៈ៖ ​សប្បុរសជន​ចំនួន​៤៣​ មាន​ទាំង​តារា​និង​សាមញ្ញ​ជន តាមរយៈ​តារា​សម្ដែង លោក អ៊ឹម ជីវ៉ា បាន​រៃ​អង្គាស​ថវិកា​​ចូលរួម​ពិធី​បុណ្យ​សព លោក យាយ វិន ជីដូន​របស់​តារា​សម្ដែង គន់ រៀម​រតនៈ ដែល​មាន​ជីវភាព​ក្រីក្រ​ខ្វះខាត​ គ្មាន​លុយ​សូម្បី ទិញ​ក្ដារមឈូស​សម្រាប់​ដាក់​សព​ជីដូន​របស់​ខ្លួន ដោយ​សរុប​​ថវិកា​បាន​ជាង​៤​លាន​រៀល​ សម្រាប់​ឲ្យ​​តារា​កម្សត់​រូប​​នេះ ចាត់ចែង​បុណ្យ​សព​និង​បុណ្យ​គម្រប់​៧​ថ្ងៃ។

​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ​ហ្វេស​ប៊ុក សិល្បករ​កម្ពុជា​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦​នេះ បាន​ស្រង់​សំដី លោក អ៊ឹម ជីវ៉ា​ ថា នេះ​ជា​ថវិកា​ដែល​បាន​មក​ពី​សប្បុរស​ជន​នានា​ ដែល​ឧបត្ថម្ភ​តាមរយៈ ផេក​សិល្បករ​កម្ពុជា និង​សាមី​ខ្លួន​ផ្ទាល់។ លោក​បន្ត​ថា នេះ​គឺ​ជា​ការ​ចូលរួម​ពិធី​បុណ្យ​សព​ ដែល​ចេញ​ពី​ទឹក​ចិត្ត​របស់​សប្បុរស​ជន​ ​មិន​អាច​កាត់​ថ្លៃ​បាន ​ហើយ​ក៏​ជា​ការ​ចូល​រួម​ចំណែក​​ចែក​រំលែក​ដោះ​ស្រាយ​ជីវភាព​ ជូន​ដល់​គ្រួសារ​នៃ​សព​ បាន​មួយ​ចំណែក​ផង​ដែរ ដោយ​​កំពុង​ត្រូវ​ការ​ថវិកា​បន្ទាន់​។ក្នុង​នោះ​ដែរ​លោក គន់ រៀមរតនៈ តប​ដោយ​លើក​ដៃ​សំពះ​ និង​ថ្លែង​នូវ​អំណរ​ដឹងគុណ​ចំពោះ​សប្បុរសជន​ទាំង​អស់ ​ដែល​បាន​ជួយ​ឧបត្ថម្ភ សម្រាប់​ការ​ខ្វះខាត​របស់​លោក។

គួរ​បញ្ជាក់​ថា រឿងរ៉ាវ​តារា​សម្ដែង គន់ រៀម​រតនៈ គ្មាន​ប្រាក់​ធ្វើ​បុណ្យ​សព​ជីដូន​របស់​ខ្លួន​ ដែល​បាន​លាចាក​លោក​ កាល​ពី​ពេល​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើ​បណ្ដាញ​សង្គម​ជា​ពិសេស​ ហ្វេសប៊ុក មាន​ការ​អាណិត​អាសូរ និង​ងឿង​ឆ្ងល់​ចំពោះ​ភាព​ក្រ​ខ្សត់​របស់​តារា​រូប​នេះ​ ដែល​មាន​អាជីព​ជា​តារា​តែ​គ្មាន​ប្រាក់​កាស​ដូច​តារា​មួយ​ចំនួន​ ដែល​ពួក​គេ​បាន​សម្ដែង​ភាព​ស៊ីវិល័យ​របស់​គេ​បង្អួត​មហាជន​ តែ​ចម្លែក​អី​តែ​តារា​រូប​នេះ​សល់​តែ​សម្បក​ខ្លួន៕

6

8

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *