ចូលរួមគាំទ្រទាំងអស់​ គ្នា! កម្ពុជា ប៉ះសិង្ហបុរី ម៉ោង ៦៖៣០នាទីល្ងាចនេះ នៅស្តាតអូឡាំពិក


/ អ្នកទស្សនា៖ 365

(ភ្នំពេញ)៖ ក្រុមកីឡាករបាល់ទាត់ឈុត​ធំជម្រើស ជាតិកម្ពុជា នឹងត្រូវប៉ះក្រុមភ្ញៀវសិង្ហបុរី នាម៉ោង ៦:៣០ នាទី ល្ងាចនេះ នៅស្តាតអូឡាំពិកកម្ពុជា ក្នុងមិត្តភាពអន្តរជាតិ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះយុទ្ធនាការ AFF Suzuki Cup 2016 ក្នុងទឹកដីជាបន្តទៀត។

ការប្រកួតមិត្តភាពកម្តៅសាច់ដុំនេះដែរ មានការលក់សំបុត្រ២ប្រភេទ គឺតម្លៃ ១ម៉ឺនរៀល ក្រោមដំបូល ត្រូវបាន លក់អស់ ហើយ នៅឡើយតែតម្លៃ ៥ពាន់រៀល ក្រៅដំបូលប៉ុណ្ណោះ ដែលបានដាក់លក់តាំងពីថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៦ ចុងសប្តាហ៍មុនមកម្ល៉េះ នេះបើយោងតាម Facebook Page ផ្លូវការរបស់សហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC)។

ក្រុមកីឡាករគោព្រៃកម្ពុជា បានសម្រាកជិត២ខែមកហើយ គិតចាប់តាំងពីបានយកឈ្នះក្រុមជម្រើសជាតិឆាយ នីសតៃប៉ិ ២-០ ក្នុងទឹកដីនៃពហុកីឡដ្ឋានជាតិអូឡាំពិក បញ្ចប់ជើងទី២ នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC AUE Championship 2019 កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មុនជើងទី១ ស្មើ ២-២ នៅទឹកដីរបស់ ឆាយនីសតៃប៉ិ និងយកឈ្នះក្រុមភ្ញៀវជម្រើសជាតិទីម័រខាងកើត ២-០ ក្នុងមិត្តភាពអន្តរជាតិកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

កម្ពុជា ធ្វើមិនបានល្អសោះពីប្រវត្តិជួបសិង្ហបុរី ៦ដងចុងក្រោយនេះ គិតចាប់តាំងពីឆ្នាំ២០០៤ មក សូម្បីតែស្មើក៏ គ្មាន ដែរ ពោលគឺចាញ់ក្រោមលទ្ធផល ៣-០, ៥-០, ១-០, ៤-២ និង២ប្រកួតចុងក្រោយឆ្នាំ២០១៥ កម្ពុជា បន្ត ចាញ់ ៤-០ និង ២-១ នៅវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នោះ៕

ប្រភព៖ freshnewsasia

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *