Xiaomi ទើប​សម្ពោធ​​​ស្មាតហ្វូន​ស៊េរី​ថ្មី Redmi Pro ​មាន​កាមេរ៉ា​ក្រោយ ២គ្រាប់ RAM 4GB

/ អ្នកទស្សនា៖ 91

ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ថ្មីៗនេះ ទើបសម្ពោធចេញ ស្មាតហ្វូនស៊េរីថ្មីម៉ូដែល Redmi Pro អមដោយលក្ខ ណៈ  សម្បត្តិខ្ពស់ និងបែងបែកជា ៣ស៊េរីផ្សេងគ្នា ផ្អែកទៅលើ hardware ដែលបំពាក់ដោយអង្គប្រតិបត្តិ Helio Processor។

Redmi Pro ទាំងបីស៊េរីរួមមានលក្ខណៈ សម្បត្តិផ្សេងៗគ្នាដូចជា៖ បំពាក់ដោយឈីបអង្គប្រតិបត្តិខុសគ្នាគឺ Helio X20 អមដោយ RAM 3GB និងមេម៉ូរី 32GB, ម៉ូដែលប្រើបន្ទះឈីប Helio X25 អមដោយ RAM 3GB, មេម៉ូរី 64 GB, និងស៊េរីចុងក្រោយប្រើបន្ទះឈីប Helio X25 ដដែល តែមាន RAM 4GB និងមេម៉ូរីធំជាងដល់ទៅ 128GB។

ស្មាតហ្វូន Redmi Pro ថ្មីនេះ មានអេក្រង់ទំហំ ៥,៥អ៊ីញកម្រិត Full HD មានគែមអេក្រង់កោងកម្រិត2.5D cur ved glass។ តួទូរស័ព្ទនេះ ត្រូវបានផលិតពីអាលុយម៉ីញ៉ុម។ វាមានប្រើប្រាស់រន្ធ USB-C, មានកាមេរ៉ាក្រោយ 13MP ជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Sony និងកាមេរ៉ាមុខមានទំហំ 5MP។

យ៉ាងណាពេលនេះ ក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទនឹងចេញលក់ Redmi Pro នេះនៅឡើយ គ្រាន់តែ ឱ្យដឹងថា នឹងមានលក់លើទីផ្សារប្រទេសចិនក្នុងតម្លៃប្រហែល ២២៥ដុល្លារ សម្រាប់ម៉ូដែល Helio X20 មាន RAM 3GB, តម្លៃ ២៥៥ដុល្លារសម្រាប់ម៉ូដែល Helio X25 ដែលភ្ជាប់ RAM 3GB និងម៉ូដែល Helio X25 អមដោយ RAM 4GB មានតម្លៃ ៣០០ដុល្លារ៕

redmipro_big_new

xiaomi-redmi-pro-launch-3-840x472

xiaomi-redmi-pro-launch-4-840x472

ប្រភព៖ bizkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *