ប្តីបីកូនអាយុជាង១ ឆ្នាំតាម​រកប្រពន្ធ​ដល់ មុខបន្ទប់សហាយ ដែលកំពុងផ្អែមមាត់


/ អ្នកទស្សនា៖ 788

ប៉ោយប៉ែតៈ បុរសម្នាក់ឱបកូន ប្រុស អាយុជាង1ឆ្នាំ ដើររកប្រពន្ធ ទីបំផុតរកឃើញនៅជាមួយប្រុស ហៅសុំជួប នាងមិនព្រម ប្ដីសម្រេចចិត្តហៅនគរបាលប៉ុស្ដិ៍រដ្ឋបាលប៉ោយប៉ែតឃាត់ខ្លួនទាំងពីរនាក់ទៅសួរនាំ ។ ហេតុការ ណ៍ខាងលើនេះបានកើត ឡើងកាលពីវេលាម៉ោង១១និង១២នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ឃ្លាំងគីប(ខោអាវជជុះ) ក្នុងភូមិ បាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា បុរសជាសហាយ និងស្ត្រីជាប្រពន្ធគេនោះ នៅមិនទាន់ដឹងអត្តសញ្ញាណឡើយ គ្រាន់តែដឹង ថាជា កម្មករគីបនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ចំណែកស្រ្តីលួចមានប្រុសសហាយ ហើយត្រូវប្ដីតាមទាន់មាន ឈ្មោះ រត់ ស្រីឌៀប អាយុ24ឆ្នាំ នៅក្រុងប៉ោយប៉ែត ។

យ៉ាងណាក៏ដោយភាគីពាក់ព័ន្ធក្នុងរឿងរ៉ាវខាងលើ មិនទាន់សាកសួរបំភ្លឺបានទេ? ចំណែកបុរសជាប្តីដែលបី កូនប្រុស អាយុជាង១ឆ្នាំ ឈរទ្រហោយំនោះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ប្រពន្ធរបស់គាត់តែងតែបាត់ ពីផ្ទះ ដោយមាន ការសង្ស័យ ក៏តាមរក ចៃដន្យមានគេឃើញមកចូលផ្ទះកើតហេតុ ខ្លួនក៏តាមរកស្រាប់តែ ឃើញ ស្បែកជើងនៅមុខបន្ទប់ លុះគោះទ្វារសុំជួប បែរជាមិនព្រម ទើបប្តឹងសមត្ថកិច្ចឲ្យក្របួចសួរនាំតែម្តង ។

គួរបញ្ជាក់ថា បុរសជាប្តីមានឈ្មោះ សៅ មង្គល អាយុ២៧ឆ្នាំ បានប្រាប់ថា គេមានកូនប្រុសម្នាក់ អាយុ១ឆ្នាំ៥ខែ ហើយប្រពន្ធឈ្មោះ រដ្ឋ ស្រីឌៀប អាយុ២៤ឆ្នាំ ។ ជុំវិញករណីនេះ លោក អ៊ឹម សុភារៈ នាយប៉ុស្ដិ៍រដ្ឋបាលប៉ោយ ប៉ែត មិនអាចសុំការបំភ្លឺបានឡើយ ព្រោះទូរស័ព្ទចូល២ដង តែគ្មានអ្នកទទួលនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ៕

827f80a5-f872-4f7b-b220-ae4a64253415

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *