ប្រធាន​សមាគម​​ទំនៀម​ប្រពៃណី​ខ្មែរ ទន្លាយ​រឿង​​ថ្ងៃ​សុបិន្ត​ឆុត​ៗ

/ អ្នកទស្សនា៖ 1,040

អប្បិយជំនឿ​៖ មាន ​បងប្អូន​ប្រិយ​មិត្ត​មួយចំនួន​តែងតែ​សុបិន្តជា​ញឹកញាប់​​ ប៉ុន្តែ​មិន​បាន​ចាប់​អារម្មណ៍​ថា​តើ​​សុបិន្ត​ថ្ងៃ​ណា​មាន​កើត​ហេតុ​ពិត​ ប្រាកដ​នោះ​ទេ​ ដោយ​គ្រាន់​តែ​​សម្គាល់​ថា​ មាន​ពេល​ខ្លះ​កើត​ឡើង​ពិតប្រាកដមែន​និងពេល​ខ្លះ​ទៀត​ក៏​មិន​បាន​កើត​ឡើង​ដែរ ​ គ្រាន់​តែ​នៅ​ពេល​សុបិន្ត​អាក្រក់​នោះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​ព្រួយ​ប៉ុណ្ណោះ​​។

យោង​តាម​លោក​គ្រូ​​ហោរ៉ា​សាស្ត្រ​  ឡុង បូរ៉ា ហៅ​តា​ថ្ម​អណ្តែត​ ប្រធានសមាគម​ទំនៀមប្រពៃ​ណី​ខ្មែរ និង​សេវា​សង្គម​​ បា​ន​ប្រាប់ ខេឃ្យូប ទាក់ទង​នឹង​សុបិន្តទាំង​​នេះ​​​ឲ្យ​ដឹង​ថា​ ក្នុង​លក្ខណៈនៃ​​ការ​សុបិន្ត​មាន​​ហេតុ​ពីរយ៉ាង​ ដែល​បាន​បញ្ជាក់​ការ​​ភូត​កុហក​នៃ​សុបិន្ត​​និង​​ការពិតនៃ​សុបិន្ត​​ដែល​កើត ​ឡើង​ដោយ​​​ហេតុ​ប្រសិទ្ធិ​​នៅចំថ្ងៃ​ជោគជាតារាសីនៃ​ឆ្នាំ​កំណើត​នីមួយ​ៗ​។
ដោយសារ​តែ​ឆ្នាំ​ថ្មីនេះ​ជា​​ឆ្នាំវក​ ជាន់​​នឹងឆ្នាំ​ខាល វក ម្សាញ់​និង​កុរ​ ដូច្នេះ​ ខេឃ្យូប​ សូម​លើក​យក​តែ​​ឆ្នាំ​ទាំង​៤​នេះ ដើម្បី​បង្ហាញ​ជូន​ដល់​ប្រិយមិត្ត​។

ទី១.​​​អ្នក​​កើត​ឆ្នាំ​ខាល៖​ បើបាន​សុបិន្ត​នៅ​ថ្ងៃ​ អង្គារ ពុធ​ សុក្រ​ និង​ថ្ងៃ​សៅរ៍​​​  ការ​យល់​សុបិន្ត​ដែល​អ្នក​បាន​ឃើញ​អាច​កើត​ឡើង​ជា​ការ​ពិត បើ​ទោះ​ជា​អាក្រក់​ ឬ​ល្អ​ក៏​ដោយ តែ​បើ​សុបិន្ត​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ អាទិត្យ​ និង​ច័ន្ទ នោះ​មិន​​ពិត​ប្រាកដ​ឡើយ​ បើ​អ្នក​តាម​​ជឿ​​​លើ​​ហេតុការណ៍​ក្នុង​សុបិន្ត​នោះ អ្នក​នឹង​ជូប​គ្រោះ​អន្តរាយ កើតជា​រឿង​បង់​ខាត​ដោយ​ប្រការ​ណា​មួយ។​​

ទី២.​ អ្នក​កើត​ឆ្នាំ​វក បើ​សុបិន្ត​នៅ​ថ្ងៃ​ ច័ន្ទ អង្គារ​ ព្រហស្បត្តិ៍​​ និង​ថ្ងៃ​សុក្រ​ ​ ការ​យល់​សុបិន្ត​ដែល​អ្នក​បាន​ឃើញ​អាច​កើត​ឡើង​ជា​ការ​ពិត ដោយសារចំ​ថ្ងៃ​​ជោគជាតា​រាសី​ល្អ​របស់​ខ្លួន​ បើ​ទោះជា​សុបិន្ត​​​​អាក្រក់​ ឬ​ល្អ​ក៏​ដោយ តែ​បើ​សុបិន្ត​ចំ​​ថ្ងៃ​ពុធ​ សៅរ៍​ អាទិត្យ​​​ នោះ​មិន​​ពិត​ប្រាកដ​ឡើយ​ហើយ​បើ​អ្នក​តាម​​ជឿ​​​លើ​​ហេតុការណ៍​ក្នុង​ សុបិន្ត​នោះ អ្នក​នឹង​ជូប​គ្រោះ​អន្តរាយ កើតជា​រឿង​បង់​ខាត​ជាក់​ជា​មិន​ខាន។​​​​​

ទី​៣​​.អ្នក​កើត​​ឆ្នាំ​ម្សាញ់៖ បើសុបិន្ត​នៅ​ថ្ងៃ​ ច័ន្ទ​ អង្គារ​ សុក្រ និង​ថ្ងៃ​សៅរ៍​  ការ​​យល់​សុបិន្ត​ដែល​អ្នក​បាន​ឃើញ​អាច​កើតជា​​ហេតុ​ពិត​ប្រាកដ​ ​បើ​ទោះ​ជា​សុបិន្ត​​ល្អឬ អាក្រក់​​ក៏​ដោយ តែ​បើ​សុបិន្ត​ចំ​ថ្ងៃ​អាទិត្យ​ ពុធ​ និង​ថ្ងៃ​ព្រហស្បត្តិ៍​វិញ​​ នោះ​មិន​ល្អ​ឡើយ​ដោយសារ​មិន​នៅ​ចំ​ថ្ងៃ​​ជោគជាតា​រាសី​ល្អរបស​អ្នក​ ហើយ​បើ​ជឿ​តាមសុបិន្ត​ដែល​ភូតកុហក​នេះ ​អ្នក​នឹង​ជូប​គ្រោះ​អន្តរាយ កើត​ជា​រឿង​ខាត​បង់​មិន​ខាន​ឡើយ​។

ទី​៤.​អ្នក​កើត​​ឆ្នាំ​កុល​ ​៖ បើ​សុបិន្ត​នៅ​ថ្ងៃ​ព្រហស្បតិ្ត សុក្រ​ ​អាទិត្យ និង​ច័ន្ទ​​​​​  ការ​យល់​សុបិន្ត​ដែល​អ្នក​បាន​ឃើញ​អាច​កើត​ឡើង​ជា​ការ​ពិតប្រាកដ​  តែ​បើ​សុបិន្ត​ចំ​​ថ្ងៃ​ អង្គារ ពុធ និង​សៅរ៍​  ​វា​មិន​ល្អ​និង​មិន​​ពិត​ប្រាកដ​ឡើយ​ ហើយ​បើ​អ្នក​តាម​​ជឿ​​​លើ​​ហេតុការណ៍​ក្នុង​សុបិន្ត​នោះ អ្នក​នឹង​ជូប​គ្រោះ​អន្តរាយ កើតជា​រឿង​បង់​ខាត​ដោយ​ប្រការ​ណា​មួយ​​ជាក់​ជា​មិន​ខាន​៕​​

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *