ឃាត់ខ្លួនDJនិង​នារី​ក្មេង​ម្នាក់​ដក​អាវុធ​ខ្លី​ចំនួន​២​ដើម​និង​គ្រឿង​ញៀន​មួយ​ចំនួន​ធំ

/ អ្នកទស្សនា៖ 861

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​មាន​មុខ​របរ​ជាឌីជេក្នុង​កន្លែង​កម្សាន្ត​មួយ នារី​ក្មេង​ម្នាក់​ និង​​អាវុធ​ខ្លី​ចំនួន​២​ដើម រួម​ទាំង​ថ្មាំ​ញៀន​មួយ​ចំនួន​ធំ ​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទួលគោក​ ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿង​ញៀន កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០១៦ នៅ​Apartmentលេខ​៣៧​ហ្សេត ផ្លូវ​​២៦១​ហ្សេត ភូមិ​៣ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក ប៉ាន់ សុភាព បាន​ប្រាប់​ថា​មុន​ឈាន​ដល់​ការ​ចុះ​ឆែកឆេរ​ និង​ឃាត់​ខ្លួន​រួម​ទាំង​វត្ថុ​តាង​ខាង​លើ ​គឺ​កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​មានជ័យ​ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​បក្ខ​ពួក​ម្នាក់​ការ​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ ឆ្នាំ​២០១៦ នៅ​វេលា​ម៉ោង​៩​ទៅ​១០​យប់ ហើយ​នាំ​យក​សាកសួរ អស់​រយៈ​ពេល​ជិត​២០​ម៉ោង​ ទើប​ជន​សង្ស័យ​ព្រម​ឆ្លើយ​សារភាព​ ហើយ​កម្លាំង​ជំនាញ​ស្នើរ​សុំ​បទ​បញ្ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​រាជធានី​ ភ្នំពេញ ចុះ​មក​ឆែកឆេរ​ឃើញ​ជាក់​ស្ដែង​តែ​ម្ដង។

កម្លាំង ​ជំនាញ​បាន​អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ DJ នៅ​លីកាស៊ី មាន​ស្រុក​កំណើត​ភូមិ​កន្តៀង ឃុំ​កន្តៀង ស្រុក​កន្តៀង​ក្នុង ខេត្ត​ពោធ៏សាត់​ និង នារី​សង្ស័យ​ឈ្មោះ សំ សូនីតា ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ​១៦​ឆ្នាំ មុខ​របរ​សិស្ស រៀន​ថ្នាក់​ទី​១០​ នៃ​អនុវិទ្យាល័យ​សន្ធរ​ម៉ុក ស្នាក់​នៅ​ក្នុង​បូរី​លឹម​ឈៀង​ហ៊ាក់ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ក្នុង ​នោះ​ដែរ​សមត្ថកិច្ច​ដក​ហូត​បាន​រថយន្ត Lexus GS300 ពណ៌ស ស្លាក​លេខ​ភ្នំពេញ​ 2AC-5515, អាវុធ​ខ្លី​ចំនួន​ ២​ដើម, សម្ភារៈ​មួយ​ចំនួន​ធំ និង​ឧបករណ៍​សម្រាប់​សេព​មួយ​ចំនួន។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​២​នាក់​ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន  នៅ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិវិធី​៕

5

6

7

8

ប្រភព​៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *