ប្រាក់​​ខែ​របស់​​​មេ​ដឹក​នាំ​ធំ​ៗ​ ក្នុង​លោក​ ដែល​អ្នក​ចង់​ដឹង!

/ អ្នកទស្សនា៖ 60,781

មិត្ត​អ្នក​អាន​​ប្រហែល​ជា មាន​ការ​ងឿងឆ្ងល់​ហើយ​ថា មេ​ដឹក​នាំ​ធំ​ៗ របស់​ពិភពលោក​ ដែល​កំពុង​មាន​ប្រជា ប្រិយ​យ៉ាង​ខ្លាំង​ក្នុង​ទសវត្ស​នេះ ​ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន​ ពី​តួនាទី និង​មុខ​ដំណែងដ៏ធំសម្បើម​របស់​ខ្លួន នាពេល​បច្ចុប្បន្ន​​។ខាង​ក្រោម​នេះ ជា​ប្រាក់​ខែ​ ប្រចាំ​ឆ្នាំ​របស់​ប្រធានាធិបតី និង​មេ​ដឹក​នាំ​ធំ​ៗ របស់​ពិភពលោក​ចំនួន​១២​រូប​​ ដែល​អ្នក​ចង់​ដឹង​៖

១. លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា (៤សែនដុល្លារ)

២. លោក​ប្រធានាធិបតី​កាណាដា ស្ទេវិន ហែភឺ (២សែន ​៦ម៉ឺន​ដុល្លារ​)

៣. ​លោក​ស្រី​ អង់កែឡា ម៉ាកែល នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ (២សែន ៣ម៉ឺន ​៤ពាន់ ​៤រយ​ ដុល្លារ​)

៤. លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​ ចាគូប ហ្ស៊ួម៉ា (២សែន ២ម៉ឺន ៣ពាន់ ៥រយ ដុល្លារ​)

៥. លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ដេវីដ កាម៉េរ៉ូន​ (២សែន ១ម៉ឺន ៤ពាន់ ៨រយ ដុល្លារ)

៦. លោក​ប្រធានាធិបតី​​ជប៉ុន​ ហ្ស៊ីនហ្ស៊ូ អាប៉េ (២សែន ២ពាន់ ៧​រយ ដុល្លារ)

៧. លោក​​ប្រធានាធិបតី​បារាំង​ ហ្វ្រង់​សង់ ហូឡង់ (១សែន ៩ម៉ីន ៤​ពាន់​ ៣រយ​ ដុល្លារ​)

៨. លោក​​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីម៉ា ពូទីន (១សែន ៣ម៉ីន ៦ពាន់ ដុល្លារ​)

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​តទៅ ​ប្រាក់​ខែ​របស់​ ពូទីន ក៏​នឹង​ត្រូវ​កាត់​ចុះ​១០​%​ផង​ដែរ សម្រាប់​ស្រោចស្រង់​សេដ្ឋកិច្ច​រុស្ស៊ី​ ដែល​កំពុង​រង​ទណ្ឌកម្ម​ពី​លោក​ខាង​លិច និង​អាមេរិក​។ ​

៩. លោក​នាយក​រដ្ឋមន្ត្រី​​អ៊ីតាលី ម៉េទីអូ រ៉េនហ្ស៊ី (១សែន ២ម៉ីន ៤ពាន់ ៦រយ ដុល្លារ​)

១០. លោក​​​ស្រី​ប្រធានាធិបតី​ប្រេស៊ីល ឌិលម៉ា រ៉ូស្ស៊ីហ្វ (១សែន ២​ម៉ីន​ ដុល្លារ​)

១១. លោក​​ប្រធានាធិបតី​ឥណ្ឌា ណារិនដ្រា ម៊ួឌី​ (៣​ម៉ឺន ៣​រយ ដុល្លារ)

១២. លោក​​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​​​​​​​​​ (២ម៉ឺន ២​ពាន់​ ដុល្លារ)

សូម​បញ្ជាក់​ថា ​នេះសុទ្ធ​តែ​ជា​ប្រាក់​ខែ ដែល​គិត​ជា​ប្រចាំឆ្នាំ​របស់​​​មេដឹក​កំពូលៗ ​​ទាំង​១២​រូប មិន​មែន​គិត​ប្រចាំ​ខែ​នោះ​ទេ៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *