ក្នុងរយៈពេល៥ខែ នេះការវិនិយោគផ្នែក សំណង់​នៅកម្ពុជាត្រូវ បានគេមើលឃើញថា មានការកើនឡើងយ៉ាងខ្លាំង

/ អ្នកទស្សនា៖ 252

ដោយយោងទៅតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍បាន ឱ្យដឹងថា វិស័យសាងសង់របស់កម្ពុជាត្រូវបានគេ មើល ឃើញ ថា មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេល ៥ខែចុងក្រោយក្នុងឆ្នាំ២០១៦នេះ។ទិន្នន័យដែល ទទួល បានពីក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គម្រោងចំនួន ៩៩០ ដែលមាន តម្លៃ ៦,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតអំឡុងខែមករាដល់ខែឧសភា ក្នុងឆ្នាំនេះ បើធៀប នឹងឆ្នាំមុនដែលមាន ៣,៣ពាន់លានដុល្លារ សហរដ្ឋអាមេរិក។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងនេះបានមានប្រសាសន៍ថា ការកើនឡើងនៃគម្រោងនេះគឺដោយសារតែ កត្តា ចំនួន ២គឺ ភាពជឿជាក់របស់អ្នកវិនិយោគដែលកម្ពុជាបានទាក់ទាញឱ្យមានការវិនិយោគខ្លាំង ហើយនិង ដោយ សារតែក្រុមការងាររបស់គាត់កំពុងតែអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើងនូវសេ វាកម្ម និងគុណភាព។លោកបានបន្តទៀតថា ដោយផ្អែកទៅលើគោលនយោបាយថ្មីរបស់រដ្ឋាភិបាលនោះ យើងត្រូវតែ ផ្តល់សេវាកម្មល្អដល់អ្នកវិនិយោគ ដែលបានបញ្ជូននូវភាពលម្អិត និងភាពច្បាស់លាស់នៃគម្រោងរបស់ពួកគេ។លោកបាន បន្តទៀតថា ក្នុងចំណោមគម្រោងធំៗបំផុត ដែលត្រូវបានអនុញ្ញាតិនោះ គឺមានគម្រោងរបស់សណ្ឋា គារ Shangri La Hotel និងគម្រោង The Peak ជាដើម។

ច្បាប់សាងសង់របស់កម្ពុជាបានចែងថា អ្នកអភិវឌ្ឍត្រូវតែចាប់ផ្តើមការសាងសង់របស់ពួកគេក្នុងរយៈពេល ២ឆ្នាំបន្ទាប់ពីទទួលបានការអនុញ្ញាត។ លោកក៏បានបញ្ជាក់ទៀតថាយ៉ាងហោចណាស់ការអនុញ្ញាត សាង សង់របស់ក្រុមហ៊ុនអភិវឌ្ឍដ៏ធំមួយ គឺក្រុមហ៊ុនBooyoung Group របស់កូរ៉េខាងត្បូងត្រូវបានលុប ចោលក្នុង ឆ្នាំនេះ ដោយសារតែមិនបានដំណើរការសាងសង់គម្រោងរបស់ខ្លួន៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *