គុណ​ប្រយោជន៌​នៃ​ទឹក​អំពៅស្រស់​ចំពោះ​សុខភាព​


/ អ្នកទស្សនា៖ 697

ទឹក​អំពៅ​ស្រស់​​គឺ​ត្រូវ​បាន​ចំរាញ់​ចេញ​ពីដើម​អំពៅ​ ដែល​យើង​អាច​ស្វែងរក​ទិញ​តាម​ទី​នានា មាន​តាម​ផ្សារ តាមសាលារៀន តាម​តំបន់ដាច់​ស្រយ៉ាល​ក៏មាន​។ ជាទូទៅ​ អ្នកទទួលទាន​ទឹក​អំពៅ​គឺ​គ្រាន់តែ​ចង់​បំបាត់​ការស្រេក​ទឹក​តែប៉ុណ្ណោះ ជាពិសេស​គឺ​ពេល​រដូវ​ក្តៅ​នេះ​។ ប៉ុន្តែ​ធាតុ​ពិត ទឹកអំពៅស្រស់ មាន​គុណប្រយោជន៌​យ៉ាង​ច្រើន​ដែល​គេ​មិនធ្លាប់ដឹង​ ចំពោះសុខភាព​។

គុណ​ប្រយោជន៌​ទាំងនោះ​មាន​ដូច​ជា​..៖

  1. បំពេញ​កង្វះ​សារជាតិ​ស្ក​ក្នុងឈាម​
  2. ធ្វើ​អោយ​ក្មេងជាវ័យ
  3. ធ្វើ​អោយធ្មេញស្អាត​
  4. ធ្វើ​អោយស្បែក​មានសំណើម
  5. ធ្វើអោយឆ្អឹងរ៉ឹងម៉ាំ
  6. ប្រឆាំងអុកស៊ីតកម្ម
  7. ការពារជំងឺបេះដូង
  8. បំបាត់ការទល់លាមក
  9. សំបូរទៅដោយ វីតាមីន
  10. សំបូរទៅដោយ ប៉ូតាស្យូម

ដូច្នេះ ​លោក​អ្នក​ពិត​ជា​ស្រលាញ់​ទឹក​អំពៅស្រស់​ណាស់មែនទេ? ប៉ុន្តែ​តាមដំបូន្មាន​របស់​អ្នក​ជំនាញ​សុខភាព លោកអ្នក​អាចពិសារទឹក​អំពៅ​បាន​ក្នុង​​កម្រិត​មួយ​តែប៉ុណ្ណោះ ព្រោះ​ទឹកអំពៅ​នៅ​មានផ្ទុកដោយ​សារជាតិ​ស្ក​ច្រើន ដែល​វា​មិនគ្រាន់តែអាចបំពេញ​ជាតិស្ក​ដែលខ្វះ​នោះ​ទេ វាក៏អាចធ្វើអោយលើសដែរ៕

ប្រភព៖ neavea

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *