កីឡា​ប៉េតង់​កម្ពុជា​​ឈ្នះ​មេដាយ​មាស​២​​​នៅ​ ASEAN University Games

/ អ្នកទស្សនា៖ 99

កីឡាករប៉េតង់មួយរូបនិងកីឡាការិនីមួយរូបរបស់ កម្ពុជារកបានមេដាយមាសម្នាក់មួយគ្រឿងនៅ ក្នុងព្រឹត្តិ ការណ៍ កីឡាសាកលវិទ្យាល័យអាស៊ាននៅសិង្ហបុរី។ លោក មាស សារ៉េត មន្ត្រីព័ត៌មានរបស់នាយកដ្ឋាន អប់រំកាយ និង កីឡាសិស្ស-និស្សិត ថាកម្ពុជាដណ្ដើមបានមេដាយលើវិញ្ញាសាវាយយកពិន្ទុ(Shooting)ដូចគ្នា។​ លើវិញ្ញាសានេះកីឡាការិនី កម្ពុជា ឌួង ឌីណា (ឈ្នះ) បានមេដាយមាស ឥណ្ឌូណេស៊ី បានមេដាយប្រាក់ និង ថៃបានមេដាយសំរឹទ្ធ។ ចំពោះបុរសវិញកីឡាករកម្ពុជាសៅ សុភារ៉ាន់បានមេដាយមាស ឡាវបានមេដាយប្រាក់ និង សិង្ហបុរី បានមេដាយសំរឹទ្ធ៕

ប្រភព៖ bizkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *