ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ប្រឈម​ជាប់គុក​មួយ​ជីវិត​

/ អ្នកទស្សនា៖ 571

ភ្នំពេញ​៖​ បុរស​ម្នាក់​ដែល​សារភាព​ថា​ជា​ខ្មាន់កាំភ្លើង​បាញ់​ សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម​ និង​ជា​អ្នកវិភាគ​នយោបាយ​ ត្រូវ​បាន​លោក​ លី​ សុ​ផា​ណា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​ចំនួន​២​បទ​ ល្មើស ដោយ​បទល្មើស​ទាំងនេះ​កំណត់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ នេះ​​ ។

​លោក​ លី​ សុ​ផា​ណា​ បញ្ជាក់​ប្រាប់​ថា​ ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​និង​បទ​ កាន់កាប់​ ឬ​ ដឹក​ជញ្ជូន​អាវុធ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​២០០​ និង​ ៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​ ។​  បទល្មើស​ទាំងនេះ​កំណត់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត បទល្មើស​ទាំងនេះ​កំណត់​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ ។

ជាមួយ​គ្នា​នេះ​ អ្នក​ដែល​លក់​អាវុធ​ឲ្យ​ខ្មាន់កាំភ្លើង​ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​លក់ដូរ​អាវុធ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​២០​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​ គ្រាប់រំសេវ​ ផង​ដែរ​។​​បច្ចុប្បន្ន​សំណុំរឿង​ និង​ជន​ត្រូវ​ចោទ​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅ​ ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ ៕

2

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *