អ្នកជំនាញអំពាវនាវ សុំឱ្យពង្រឹងច្បាប់ អចលនទ្រព្យ ឱ្យកាន់តែខ្លាំងជាងមុន នៅក្នុងប្រទេសភូមា

/ អ្នកទស្សនា៖ 183

ទីផ្សារអចលនទ្រព្យរបស់ភូមានឹងអណ្តែតជាង នេះទៀត ប្រសិនបើបទបញ្ញត្តិស្តីពីការកំណត់ថ្លៃ និងបញ្ហាជាប់ ពាក់ព័ន្ធនឹង អចលនទ្រព្យនេះត្រូវបានពង្រឹងនោះ។

នៅក្នុងកម្មវិធី« Property Report Congress Myanmar 2016» ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ និងធនាគារមួយ ចំនួនបាន ជំរុញឱ្យរដ្ឋាភិបាលជួយកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងបទបញ្ញត្តិឱ្យមានភាពប្រសើរជាងនេះ។

លោក Tony Picon នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Collier International Myanmar បានមានប្រសាសន៍ថា ប្រទេសនេះ ចាំបាច់ត្រូវតែគ្រប់គ្រងទៅលើតម្លៃអចលនទ្រព្យ ហើយយកចិត្តទុកដាក់ ទៅលើគេហដ្ឋាន ដែលមានតម្លៃសមរម្យផងដែរ។

លោកបានបន្តថា អាផាតមិនមួយមានតម្លៃប្រមាណជា ៣០.០០០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសថៃ ដែលមាន ផ្ទៃក្រឡាប្រមាណជា ៣០ម៉ែត្រការ៉េ ប៉ុន្តែតម្លៃដូចគ្នានេះដែរ នៅប្រទេសភូមាវិញ ទិញអាផាតមិន បានតែ ១៥ម៉ែត្រការ៉េ ប៉ុណ្ណោះលោកបានជំរុញឱ្យរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ បន្ថែមទៀតទៅលើតម្លៃ ផ្ទះសម្បែងឱ្យបានសមរម្យសម្រាប់អ្នកធ្វើការដែលពឹងផ្អែកតែប្រាក់ខែ។

ក្រុមហ៊ុនអភិវឌ្ឍជាច្រើនគួរតែគិតគូពីភាពតម្លៃសមរម្យសម្រាប់ទីផ្សារនេះ ដើម្បីធានានូវ ការលក់ផ្ទះសម្បែង របស់ពួកគេ។ ថ្មីៗនេះភាគច្រើននៃតម្លៃផ្ទះដែលសមរម្យគឺស្ថិតនៅឆ្ងាយពីទីក្រុង កន្លែងដែលការរិយាល័យ របស់ក្រុមហ៊ុនស្ថិតនៅ។លោក បានចាត់ទុកថា ការធ្វើដំណើរគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ សម្រាប់អ្នកធ្វើការនៅ ក្នុងការិយាល័យ។

លោកបានបន្តទៀតថា ប្រសិនបើអ្នកមិនមានរថយន្តទេ អ្នកត្រូវតែរងចាំឡានក្រុងអស់រយៈពេលយ៉ាងតិច ២ម៉ោងដើម្បីទៅធ្វើការដោយ សារតែមានបញ្ហាចចារ។ នេះធ្វើឱ្យមានភាពខុសគ្នាយ៉ាងខ្លាំងដោយសារតែ ពួកគេមិនចង់ទៅរស់នៅតំបន់នោះ។

លោកបានបន្ថែមទៀតថាសម្រាប់បទបញ្ញត្តិនៃការចតរថយន្តនៅក្នុងប្រទេសភូមាគឺពិតជាធ្វើឱ្យប៉ះពាល់ដល់ទីផ្សារខុនដូ(condo)ពិតប្រាកដមែន។ ក្រោមបញ្ញត្តិដែលមានស្រាប់ ខុនដូនីមួយៗត្រូវតែមានកន្លែងចតរថយន្ត ១ទៅ២កន្លែងក្នុងមួយ យូនីត។ រាល់ប្រទេស និងទីក្រុងនីមួយៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការកំណត់ នូវកន្លែងចតរថយន្តខុសៗគ្នា។ ប៉ុន្តែជាក់ស្តែង ពួកគេអនុញ្ញាតឱ្យអាផាតមិនតូចៗត្រូវបានសាងសង់ឡើង ដោយគ្មានកន្លែងចត ឬកន្លែងចតតូចចង្អៀត។

តាមគំនិតរបស់ខ្ញុំ ប្រទេសភូមាគួរតែស្វែងរកវិធីដើម្បីធានាថា អ្នកធ្វើការនៅក្នុងការិយាល័យ អាចមាន ហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីទិញផ្ទះសម្រាប់ខ្លួនពួកគេផ្ទាល់។ លើសពីនេះទៀត ប្រទេសនេះត្រូវដោះស្រាយ បញ្ហាហិរញ្ញវត្ថុផងដែរ។ ពួកគេមាន ប្រព័ន្ធធនាគារដ៏ល្អ ប៉ុន្តែអ្វីដែលពួកគេគ្មានគឺការខ្វះនូវ បញ្ញត្តិសមស្រប មួយសម្រាប់ទទួលបានហិរញ្ញវត្ថុនេះ។

លោកបានបញ្ជាក់ទៀតថា នៅក្នុងប្រទេសថៃ ផ្ទះដែលមានតម្លៃទាប ប្រហែលជា ៣០.០០០ដុល្លារ សហរដ្ឋអាមេរិកក្នុង មួយយូនីត ប៉ុន្តែអ្នកដែលមានប្រាក់ខែពី ៥០០ទៅ១០០០ដុល្លារ ក្នុងមួយខែអាច ទៅខ្ចីធនាគារដើម្បីទិញបាន។

សម្រាប់ធនាគារពាណិជ្ជកម្មមួយចំនួននៅក្នុងប្រទេសភូមា នៅមានភាពស្ទាក់ស្ទើក្នុងការផ្តល់កម្ចីទៅ ឱ្យអ្នកទិញដោយសារ តែមានភាពភ័យខ្លាចខាតបង់។ ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យផ្តល់ កម្ចីនឹងត្រូវគ្រោងឡើង កន្លែងដែលធនាគា ពាណិជ្ជកម្មអាច ត្រួតពិនិត្យលក្ខណៈហិរញ្ញវត្ថុរបស់ អ្នកខ្ចីម្នាក់ៗបាន។

លោកស្រី Kim Chaw Su ប្រធានការិយាល័យហិរញ្ញវត្ថុ KBZGroup បានស្វាគមន៍ចំពោះ ការផ្លាស់ប្តូររបស់ រដ្ឋាភិបាល ចំពោះការបង្កើតនូវការិយាល័យកម្ចីនេះឡើង។ លោកស្រីបានបញ្ជាក់ថាប្រសិនបើយើងមាន ការិយាល័យផ្តល់កម្ចី យើងចាំបាច់ត្រូវតែធានាថា យើងមានសិទ្ធិពិនិត្យ លើលក្ខណៈមួយចំនួនដែលជាប់ ទាក់ទងនឹងការធានាគារ ឬរាល់ភ្នាក់ ងាររួមណាមួយ។ ហើយខ្ញុំក៏គិតផងដែរថា នឹងមានបញ្ហាមួយចំនួន ស្តីពីការទទួលបានព័ត៌មានបែបនេះ។ ជាពិសេស ថាតើយើងដឹងដោយរបៀបណាថា ព័ត៌មានដែលផ្តល់ ឱ្យពិតជាព័ត៌មានពិតប្រកដនោះ?

លោកស្រីបានបន្ថែមទៀតថា «ធនាគារ ដែលប្រមូលព័ត៌មាន នឹងចាំចាប់ត្រូវបញ្ជាក់ព័ត៌មានពីអតិថិជន របស់ពួកគេ ផងដែរ»។ លោកស្រីបានកត់សំគាល់ថា ការកែទម្រង់បញ្ញត្តិបន្ថែមទៀតគឺត្រូវតែធ្វើឡើង។ បទបញ្ញត្តិជាច្រើនជាបទ បញ្ញត្តិចាស់ ហើយមានតែបទបញ្ញត្តិមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានធ្វើឱ្យ ប្រសើរឡើង។ ជាពិសេស បញ្ហាពន្ធ ដែលជា ចំណុចសំខាន់សម្រាប់ធនាគារនីមួយៗ ដែលរដ្ឋា ភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀត៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *