ស្ត្រីខ្មែរម្នាក់ជាមួយ សង្សារជនជាតិថៃ​ រងការចាប់ខ្លួនពី តម្រួតថៃជាប់ពាក់ព័ន្ធ នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសថៃ

/ អ្នកទស្សនា៖ 412

ប្រទេសថៃ៖ ស្រ្តីម្នាក់ដែលគេអះអាងថាជនជាតិខ្មែរ និងបុរសជាសង្សារជា ជនជាតិថៃ ២នាក់ បានរងការ បង្រ្កាបចាប់ខ្លួនពីតម្រួតថៃជាប់ពាក់ព័ន្ធនិងករណីជួញដូរថ្នាំញៀនខុសច្បាប់នៅក្នុងប្រទេសថៃ ខណៈដែល ជនសង្ស័យខាងលើបានបើកបររថយន្តព្យាយាមរត់គេពីការតាមចាប់ខ្លួនរបស់ក្រុមតម្រួតថៃ ។

បើតាមការដកស្រង់ចេញពីកាសែតថៃឱ្យដឹងថា កម្លាំងតម្រួតថៃនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៥ និង៣០នាទីល្ងាច បង្រ្កាបបានស្រ្តីខ្មែរ និងសង្សារប្រុសកំពុងធ្វើដំណើរតាមរថយន្តជាមួយគ្នានៅលើផ្លូវ សាធា​រណៈក្នុងស្រុកខៅស្មិង ខេត្តត្រាត ប្រទេសថៃ តម្រួតថៃឆែកឆេរក្នុងរថយន្តដកហូតគ្រឿងញៀន​ ប្រភេទមេតំ ហ្វេតាមីន WY ចំនួន១,០០០គ្រាប់ ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានតម្រួតថៃតាមប្រម៉ាញ់ ស្វែងរកបង្រ្កាបចាប់ខ្លួនជាង២ខែមកហើយ ទើបនៅថ្ងៃខាងលើបានឃើញវត្តមាន ជនសង្ស័យធ្វើដំណើរ តាមរថយន្ត តម្រួតថៃធ្វើការដេញចាប់បង្រ្កាបបានតែម្តង ។ ជនសង្ស័យបុរសជាជនជាតិថៃមានឈ្មោះ អៈឌីសន ឆៃរ៉ាត់អាយុ៣៦ឆ្នាំរស់នៅក្នុងខេត្តត្រាតចំណែកស្រ្តីជាសង្សារ ដែលតម្រួថថៃអះអាងថាជា ជនជាតិខ្មែរ គេមិនបានបង្ហាញប្រាប់អត្តសញ្ញាណនៅឡើយនោះទេ ។រថយន្តដែលជនសង្ស័យប្រើប្រាស់ ហើយត្រូវ បានឃាត់ទុកម៉ាកហុងដាពាក់ស្លាកលេខបាងកក៨៥៣៤ ។

ជនសង្ស័យទាំង២នាក់នោះដែរ ក្រោយពីរងការចាប់ខ្លួនតម្រួតថៃស្រាវជ្រាវបានរកឃើញពួកគេជាមុខសញ្ញា តាមចាប់ខ្លួនរបស់តុលាការផងដែរ ជាប់ពាក់ព័ន្ធនិងការប្រព្រឹត្តបទល្មើស២ករណីផ្សេងទៀត ករណីទី១គឺពាក់ព័ន្ធនឹងការបើកបររថយន្តបុកមនុស្សស្លាប់ និងករណីទី២ការជួញដូរគ្រឿងញៀនផងដែរ ៕


IMG_5037

IMG_5046

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *